Real Madrid ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​ខ្សែការពារ Chelsea, Antonio Rudiger

2022/04/27 09:26:40 pm        97

​បាល់ទាត់៖ ​ក្លិប​បាល់ទាត់​អេ​ស្ប៉ា​ញ Real Madrid បាន​ឈានដល់​កិច្ចព្រមព្រៀង​ហើយ​ក្នុងការ​នាំយក​ខ្សែការពារ​តោ​ខៀវ Chelsea, Antonio Rudiger នៅពេល​កិច្ចសន្យា​របស់គេ​អស់​សុពលភាព​នៅ​ដំណាច់​រដូវ​កាល​នេះ​។ ​​កាលពី​ថ្ងៃអាទិត្យ អ្នកចាត់ការ Chelsea លោក Thomas Tuchel ក៏បាន​និយាយ​ច្បាស់​ដែរ​ថា ក្លិប​បាន​បរាជ័យ​ក្នុង​ការចរចា​កិច្ចសន្យា​ថ្មី​ជាមួយ​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​។

​​Antonio Rudiger ដែលមាន​ទំនាក់ទំនង​ជាមួយ Bayern Munich ដែរនោះសុខចិត្ត​ចាកចេញ​ពី Stamford Bridge បើទោះជា​កិច្ចសន្យា​ថ្មី​ដែល​ក្លិប​ផ្តល់ឱ្យ​នោះមានតម្លៃ​ពលកម្ម​ដល់​ទៅ ២០ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​។ ​​កីឡាករ​វ័យ ២៩ឆ្នាំ​អាល្លឺម៉ង់​រូបនេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ចុះហត្ថលេខា​ដែលមាន​រយៈពេល ៤ឆ្នាំ​ជាមួយ Real Madrid បន្ទាប់ពី​ការពិនិត្យ​សុខភាព​រួចរាល់​នៅ​ទីក្រុង​ឡុង​ដ៍​។

​​រំលឹកថា Antonio Rudiger បាន​ផ្លាស់​មកកាន់ Chelsea កាលពី​ឆ្នាំ២០១៧ ពី​ក្លិប​អ៊ីតាលី AS Roma ក្នុងតម្លៃ ២៩លាន​ផោនបង្ហាញខ្លួន​ឱ្យ Chelsea ជិត ២០០ប្រកួត ស៊ុត​បញ្ចូល​ទី​បាន ១២គ្រាប់​ឈ្នះ​ពាន UEFA Champions League, Europa League, FIFA Club World Cup និង FA Cup​។ ​Chelsea ក៏​បរាជ័យ​ដែរ​ក្នុង​ការចរចា​កិច្ចសន្យា​ថ្មី​ជាមួយ​ខ្សែការពារ​កណ្តាល​មួយរូប​ទៀត​គឺ Andreas Christensen ដែល​ព្រមព្រៀង​ផ្លាស់​ទៅកាន់ Barcelona នៅ​ដំណាច់​រដូវ​កាល​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm