ផែ​នកា​រ​មេ​ ​ស​ម្រា​ប់កា​រ​​ចា​ក់វ៉ា​ក់​សាំ​ង​ប្រ​ឆាំ​ង​កូ​វី​ដ​-​១​៩​ ​ត្រូ​វ​បា​ន​ជំរុញ​ឲ្យ​មា​ន​កា​រ​រៀ​ប​ចំ​ជា​បន្ទា​​ន់ ​!​

2021/04/27 09:59:58 am        200


​សៀ​​មរា​ប​៖​ ​គ​ណៈ​ក​ម្ម​កា​រ​ចំ​​ពោះកិ​ច្ច​ចា​ក់​វ៉ា​ក់​សាំ​ង​កូ​វី​ដ​-​១​៩​ ​ក្នុ​ង​ក្រ​ប​ខ​ណ្ឌ​ទូ​ទាំ​ង​ប្រ​ទេ​ស​ ​បង្ហើ​ប​​ឲ្យ​ដឹ​ង​ថា ​​ខា​ង​មុ​ខ​នេះ​នឹង​មា​ន​ប្រ​តិ​ប​​ត្តិកា​​រ​ទ្រ​ង់​ទ្រាយ​ធំ​ ​ស​ម្រា​ប់​កា​រ​ផ្ត​ល់​វ៉ា​ក់​​សាំ​ង​កា​រ​ពា​រ​ជំ​ងឺ​​​កូ​វី​ដ​១៩​ ​​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ ​ដែ​ល​ក្នុ​ង​នោះ​ ​​ត្រូ​វ​បាន​​យក​ចិ​​ត្ត​ទុ​ក​ដា​ក់​ដ​ល់​ម​នុ​ស្ស​ចាស់​​​អាយុ​​ ៦​០​ឆ្នាំ​​ឡើង​​ ​ជា​ក្រុ​ម​ម​នុ​ស្ស​អា​ទិភា​ព​​​ផ​ង​​ដែរ​​​។​​​


​លោ​ក​ជំ​ទា​វ​​វេជ្ជ​ប​ណ្ឌិ​ត​ ​ឱ​ ​វ​ណ្ណ​ឌី​​ន​ ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ក្រ​សួ​ង​សុ​ខា​ភិ​បា​ល​ ​និ​ងជា​ប្រ​​ធា​ន​គ​ណៈ​ក​ម្ម​កា​រ​ចំ​ពោះកិ​ច្ច​ចា​ក់​វ៉ា​ក់​សាំ​ង​កូ​វី​ដ​-​១​៩​ ​ក្នុ​ង​ក្រ​ប​ខ​ណ្ឌ​ទូ​ទាំ​​ង​ប្រ​ទេ​ស ​បា​ន​ជំ​រុ​ញ​​​ឲ្យ​មា​ន​កា​រ​រៀ​​ប​​ចំ​​​ផែ​​​ន​​​កា​​​រ​​មេ​​​ជា​​​ប​​​​ន្ទា​​​ន់​​​​ស​​​ម្រា​​​ប់​​​​​​​កា​រ​​​ចា​​​ក់​​​វ៉ា​​​ក់​​​សាំ​ង​ ​ឲ្យ​បា​ន​ទា​ន់​មុ​ន​ពេ​លដែ​​ល​វ៉ា​ក់​សាំ​ង​ជំ​ហា​ន​​ប​ន្ទាប់​​ ត្រូ​វ​បា​ន​ប​ញ្ជូ​ន​ម​ក​ដ​​​ល់​ក​ម្ពុជា​ ​(​ ​អា​ច​នឹ​ង​ចុ​​ង​ខែ​មិ​នា​ ​ឬ​មុ​នចូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លឆ្នាំប្រពៃណីជាតិខាងមុខ)។


​ការលើកឡើងយ៉ាងដូច្នេះ ធ្វើឡើ​ង​នា​ព្រឹកថ្ងៃទី១៩ ខែមីនានេះ ចេញពីរាជធានីភ្នំពេញ តាមរយៈនៃកិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធអ៊ីនធើណិត ទៅកាន់បណ្តា​រា​​ជធា​នី-​ខេ​ត្ត​ទាំ​ង​២​៥​ ពាក់ព័ន្ធនឹងការងារអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩។ នេះគឺជាកិច្ចប្រជុំលើកទី១ បន្ទាប់ពីទទួលបាន នូវទំនុកចិត្តដ៏ខ្ពង់ខ្ពស់ នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបង្កើតឲ្យមានគណៈកម្មការចំពោះកិច្ចមួយនេះ ដើម្បីបំពេញតួនាទី និងភារកិច្ច​គ្រប់គ្រង ដឹកនាំ និងចាត់ចែង ការងារចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។


និយាយដោយឡែក នៅខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាល ( ទៀ សីហា ) មានមន្រ្តីជំនាញពាក់ព័ន្ធ ប្រមាណជា ១០០នាក់ បានចូលរួមក្នុងកិច្ចប្រជុំពីចម្ងាយនេះ។


​អ្វីដែលកិច្ចប្រជុំនេះចង់បាន គឺកិច្ចដំណើការចាក់វ៉ាក់សាំង ត្រូវតែមានដំណើរការរលូនល្អ លឿន ឆាប់​តាមតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ​ដោយភ្ជាប់ទៅនឹងបរិបទ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈផងដែរ ដែលឈរលើគោលការណ៍ផ្តល់ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត មិនគិតកម្រៃ តម្លាភាព មិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍​អ្វីទាំងអស់។


​យ៉ាងណាក៏ដោយ លោកជំទាវបញ្ជាក់ថា ជាដំបូងដែលបានអនុវត្តន៍កន្លងមកនេះ គឺសំដៅទៅលើក្រុមមនុស្ស ដែលមានអទិភាពស្ថិតក្នុងតំបន់ និងស្ថិតក្នុងស្ថានភាពប្រឈមខ្លាំង ដូចជាកម្លាំងយោធា នគរបាល មន្រ្តីសុខាភិបាល​ជាដើម ហើយសម្រាប់អទិភាពបន្ទាប់ គឺក្រុមមនុស្សចាស់ ចាប់ពីអាយុ ៦០ឆ្នាំឡើង រួមទាំងមន្រ្តីរាជការចូលនិវត្តផងដែរ។


​​ស​​ម្រា​ប់​កិ​ច្ចដំ​​ណើ​ការ​ ​រប​ស់​គ​ណ​​ក​ម្ម​កា​រ​ចំ​ពោះ​កិ​ច្ច​នៅ​ថ្នា​ក់​ក​ណ្តា​ល​​ ​និ​ង​កិ​ច្ច​ដំ​ណើ​រ​កា​រ​រ​ប​ស់​អ​នុ​គ​ណៈ​ក​ម្ម​​កា​រចំ​ពោះ​កិ​ច្ច​​នៅ​ថ្នា​​ក់រា​ជ​ធា​នី​​-ខេ​​ត្ត ​ថ​វិ​កាចំនួន ១២ពាន់លានរៀល ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្រេចដាក់ឲ្យប្រើប្រាស់ ដើម្បីប្រសិទ្ធភាពការងារដ៏សំខាន់មួយនេះ ( ការពារ សង្គ្រោះជីវិតប្រជាពលរដ្ឋ​ចេញពីស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩​)​។​


កិច្ចប្រជុំនោះ ក៏បានបង្ហាញឲ្យដឹងដែរថា ការគ្របដណ្តប់នៃវ៉ាក់សាំងកូវីដ-១៩ គឺនៅបំណាច់ឆ្នាំ២០២២ នឹងត្រូវបានផ្តល់ជូនប្រជាពលរដ្ឋគោលដៅឲ្យបានចំនួន ១០លាននាក់ ឬ ស្មើនឹង៦០% នៃប្រជាជនកម្ពុជាសរុប ក៏ប៉ុន្តែ មហិច្ឆតារបស់រាជរដ្ឋាភិបាល គឺចង់ជំរុញ​ឲ្យបានដល់ ពី៧៥% ទៅ ៨០% អាស្រ័យដោយវត្តមានចំនួនដូស នៃវ៉ាក់សាំង ដែលកម្ពុជាអាចទទួលបាន។


​ទន្ទឹមនឹងមហិច្ចតានេះ គណៈកម្មការចំពោះកិច្ច បានដាក់ចេញនូវផែនការឆ្លើយតបមួយ ដោយជំរុញ​ឲ្យអនុគណៈកម្មការចំពោះកិច្ចថ្នាក់រាជធានី-ខេត្តទាំងអស់ ចាត់ចែងពីឥឡូវនេះ លើការងារអនុវត្តផែនការពង្រីកសេវា​ផ្តល់វ៉ាក់សាំង ឲ្យបានខិតចូលជិតប្រជាពលរដ្ឋ នោះ គឺការរៀបចំមណ្ឌលសុខភាព ជាកន្លែងចាក់វ៉ាក់សាំងនៅមូលដ្ឋានសហគមន៍។ ការស្រង់ស្ថិតិប្រជាពលរដ្ឋស័្មគ្រចិត្តទទួលវ៉ាក់សាំង និងការប្រមូលយកទន្នន័យ នៃលទ្ធផលផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាការងារដែលត្រូវអនុវត្តឲ្យបានល្អបំផុតផងដែរ៕ អត្ថបទ៖ ងិន គឹមលាង


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm