ដោយដកស្រង់ប្រភពអនាមិក សារព័ត៌មាន The Wall Street Journal (WSJ) បានចុះផ្សាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកោះអញ្ជើញមន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ និងអ្នកគ្រប់គ្រងសំខាន់ៗមកពីក្រុមហ៊ុនការពារជាតិធំៗរបស់អាមេរិក ដើម្បីពិភាក្សាអំពីការបង្កើនការផលិតមី ស៊ីល និងគ្រាប់រំសេវផ្សេងៗទៀត។
យោងតាមកាសែតនេះ លោក ត្រាំ មានគម្រោងជំរុញឲ្យអ្នកម៉ៅការការពារជាតិពន្លឿនការងាររបស់ពួកគេ ដើម្បីបំពេញបន្ថែមឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិកដែលអស់ ដោយសារជម្លោះជាមួយអ៊ីរ៉ង់។
កិច្ចប្រជុំនេះ ត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Stephen Feinberg និងនាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុន Lockheed
WSJ បានសរសេរថា មន្ទីរបញ្ចកោណ បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយក្រុមហ៊ុន ផលិត ដើម្បីបង្កើនការផលិតមីស៊ីល Patriot និង Tomahawk។ ទោះជាយ៉ាងណាក៏ដោយ ការផ្តល់មូល និធិសម្រាប់កិច្ចខិតខំប្រឹងប្រែងនេះ មិនទាន់ត្រូវបានអនុម័តដោយសភានៅឡើយទេ៕

