លោក Trump៖ មូលនិធិអ៊ីរ៉ង់ដែលត្រូវ​បានបញ្ចេញ នឹង​ប្រើប្រាស់ទិញទំនិញរបស់សហរដ្ឋ​អាមេរិក

2026/06/24 02:31:31 am        65


នាថ្ងៃអង្គារ (ទី២៣ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់​ថា មូលនិធិអ៊ីរ៉ង់ណាមួយដែលត្រូវបាន​បញ្ចេញដោយក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងត្រូវបានគ្រប់គ្រង និងដាក់​កម្រិត​យ៉ាងតឹងរ៉ឹង ដើម្បី​ទិញទំនិញមនុស្សធម៌ដែលផលិតនៅសហរដ្ឋ​អាមេរិក។

លោក Trump បានសរសេរនៅលើវេទិកាបណ្ដាញ​សង្គម Truth Social របស់លោកថា៖ «ប្រាក់ និង/ឬទណ្ឌកម្មដែលក្រសួងរតនាគារសហរដ្ឋអាមេរិកកំពុងបញ្ចេញ នឹងចូលទៅក្នុងដៃ​ភាគីទី៣ ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក ហើយនឹងត្រូវបានប្រើប្រាស់ ដើម្បី​ទិញស្បៀងអាហារ និងសម្ភារៈវេជ្ជសាស្ត្រ ផ្តាច់មុខពីសហរដ្ឋអាមេរិក”។

លោកបានកត់សម្គាល់ថា មូលនិធិទាំងនេះ នឹងគាំទ្រដល់កសិករអាមេរិក តាមរយៈការនាំចេញពោត ស្រូវសាលី និងសណ្តែកសៀង ដែលលោកអះអាងថា អ៊ីរ៉ង់ «ត្រូវការយ៉ាងខ្លាំង» ដោយសារតែ «វិបត្តិមនុស្សធម៌​»។

ការណែនាំនេះធ្វើឡើងបន្ទាប់ពីមាន​ការចេញអាជ្ញាប័ណ្ណបណ្ដោះអាសន្នរយៈពេល ៦០​ថ្ងៃរបស់ក្រសួងរតនាគារ សម្រាប់ការលក់ប្រេងរបស់អ៊ីរ៉ង់ ជាផ្នែកមួយនៃក្របខ័ណ្ឌនុយក្លេអ៊ែរថ្មី។

តាម​រយៈ​ការបង្ហោះដាច់ដោយឡែកមួយ លោក Trump បានបញ្ជាក់​ថា ប្រេង ១៩​លានបារ៉ែល ជាចំនួនបំបែកកំណត់ត្រា បានឆ្លង​កាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃចន្ទ ដោយអះអាងថា តម្លៃ «ធ្លាក់ចុះ» ហើយពិភពលោកកាន់តែមានសុវត្ថិភាព៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm