លោក Putin៖ ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដោយ​អ៊ុយក្រែន គឺជាការប៉ុនប៉ងធ្វើឲ្យ​រុស្ស៊ីអស្ថិរភាព

2026/06/24 03:19:29 am        60


ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅ​ថ្ងៃអង្គារ (ទី២៣ ខែមិថុនា ឆ្នាំ២០២៦) នេះ​​ថា អ៊ុយក្រែនកំពុងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសរុស្ស៊ី ដែល​ជាការ​ប៉ុនប៉ងធ្វើឲ្យ​សង្គមអស្ថិរភាព។

ការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេង បានកើនឡើងទ្វេដង ចាប់តាំងពីដើមឆ្នាំ២០២៦ ដែលនាំឲ្យ​មានការ​តម្រង់ជួរដ៏​វែង ដើម្បី​ចាក់សាំង​ ហើយ​តម្លៃប្រេងសាំងឡើង​ខ្ពស់ នៅក្នុងតំបន់មួយចំនួន​។ ទីក្រុងគីវ បានបញ្ជាក់​ថា គោលបំណងរបស់ខ្លួន គឺដើម្បីធ្វើ​ឲ្យ​ចុះខ្សោយ​ដល់​ប្រភពសំខាន់នៃការ​ផ្ដល់​មូលនិធិដល់​សង្គ្រាមរបស់រុស្ស៊ី និងបង្ហាញដល់ប្រជាជនរុស្ស៊ីថា ជម្លោះមក​កៀក​នឹង​ខ្លួន​ហើយ។

អំឡុង​ពេល​ថ្លែងទៅកាន់និស្សិតបញ្ចប់ការសិក្សា ពីស្ថាប័នយោធា និងសន្តិសុខ លោក Putin បានធ្វើការកត់សម្គាល់ជាលើកដំបូងរបស់លោក ជុំវិញ​ការវាយប្រហារ ចាប់តាំងពីយានដ្រូន​របស់អ៊ុយក្រែន បានវាយប្រហាររោងចក្រចម្រាញ់ប្រេងមួយកន្លែងនៅទីក្រុងមូស្គូ កាលពីសប្តាហ៍មុន។

នៅក្នុងកិច្ចប្រជុំដែល​ត្រូវ​បាន​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ លោកបានលើ​កឡើងថា៖ «ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល តើពួកគេមានគោលបំណងអ្វី? គឺ​ដើម្បីធ្វើឲ្យ​សង្គមអស្ថិរភាព ក្នុងចំណោមការវាយប្រហារដ៏ធំបែបនេះ នៅពេលដែលលោកខាងលិចទាំងមូល កំពុងធ្វើការឲ្យពួកគេ ហើយយានដ្រូន​ទាំងនេះកំពុងមកក្នុងចំនួនដ៏ច្រើន ដើម្បីបង្កើតអារម្មណ៍មិនប្រាកដប្រជា អំពីវិធានការ​​របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី»។

ជាមួយ​គ្នានេះ មេដឹកនាំរុស្ស៊ី​ក៏បាននិយាយផងដែរថា កងទ័ពរុស្ស៊ីជិតដណ្តើមគ្រប់គ្រង​ទីក្រុង​​ Kostiantynivka ជាទីគាំទ្រ​ដ៏​សំខាន់ ​នៅ​ភាគខាងត្បូង ពោលគឺ​ជា​អ្វីដែលត្រូវបាន​ហៅថា «ខ្សែក្រវាត់បន្ទាយ» នៅក្នុងតំបន់ Donetsk ដែលទីក្រុងមូស្គូបានទាមទារឲ្យ​ទីក្រុងគីវព្រម​បោះបង់៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm