ប្រធានាធិបតីនិយាយថា អ៊ីរ៉ង់នឹងមិនចរចាអំពីសមត្ថភាពការពារជាតិរបស់ខ្លួនឡើយ

2026/06/24 07:14:54 pm        73

ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាននៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ថា បញ្ហាមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ ពុំមាននៅក្នុងអនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិកទេ ហើយវា «នឹងពុំមានឡើយ» ។

លោក Pezeshkian បាននិយាយបន្ថែមថា អ៊ីរ៉ង់នឹងមិនចរចាអំពីសមត្ថភាពការពារជាតិរបស់ខ្លួនជាមួយប្រទេសណាមួយឡើយ ហើយជឿជាក់យ៉ាងមុតមាំថា សន្តិភាព និងស្ថិរភាពក្នុងតំបន់ អាចឈានដល់តែតាមរយៈការពិភាក្សាដោយស្មោះត្រង់ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ប៉ុណ្ណោះ។

លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ បានជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif កាលពីថ្ងៃអង្គារ បន្ទាប់ពីបានឈប់ចតនៅរដ្ឋធានីអ៊ីស្លាម៉ាបាដ។

ប្រទេសប៉ាគីស្ថាន និងប្រទេសកាតា បានជួយសម្របសម្រួលការចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនឈានទៅរកការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍នៅតំបន់មជ្ឈិមបូព៌ា។

នៅឯរមណីយដ្ឋានភ្នំ Buergenstock របស់ប្រទេសស្វីស សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏បានព្រមព្រៀងគ្នាលើយន្តការមួយ ដើម្បីបញ្ចប់ការប្រយុទ្ធរវាងអ៊ីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ ព្រមទាំងបានបើកខ្សែទំនាក់ទំនងមួយដើម្បីជួយធានាបានសុវត្ថិភាពសម្រាប់នាវាពាណិជ្ជកម្ម ឆ្លងកាត់ច្រកសមុទ្រ Hormuz ជាផ្លូវទឹកដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងសកល ដែលទីក្រុងតេអេរ៉ង់ បានរារាំងក្នុងអំឡុងពេលសង្គ្រាម។

 

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        29
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        13
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm