ស្នូកឃ័រ៖ ជើងឯកស្នូកឃ័រពិភពលោក ៦សម័យ Ronnie O’Sullivan បាននាំមុខក្នុងដំណាក់កាលដំបូង ១១-៥ហ្វ្រេមលើកីឡាករស្កុតឡេន Stephen Maguire នៅវគ្គ ៨នាក់ចុងក្រោយស្នូកឃ័រជើងឯកពិភពលោក។

ការប្រកួតវគ្គ ៨នាក់ចុងក្រោយត្រូវធ្វើឡើងរយៈពេលពីរថ្ងៃ ខណៈដែលថ្ងៃដំបូងម្សិលមិញពេលព្រឹក O’Sullivan នាំមុខ ៦-២ហ្វ្រេមមុនពេលដែល Maguire តបបានពីរហ្វ្រេមវិញ ៦-៤។ តែក្រោយមកនៅពេលកីឡាករលំដាប់លេខ ១ ពិភពលោកក៏បានយកឈ្នះ ៥ហ្វ្រេមជាប់គ្នា មុនពេលដែល Maguire បានមួយហ្វ្រេមចុងក្រោយ។ លទ្ធផលបណ្តោះអាសន្ន ១១-៥ហ្វ្រេមនេះមានន័យថា Ronnie O’Sullivan ត្រូវការឈ្នះតែ ២ហ្វ្រេមទៀតប៉ុណ្ណោះដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកពិភពលោកលើកទី ១៣។
ដោយឡែកលទ្ធផលផ្សេងទៀតកីឡាករចិន Yan Bingtao វាយបកពីក្រោយពីការនាំមុខ ៦-២ របស់ Mark Williams រហូតតាមស្មើវិញ ៨-៨ហ្វ្រេម។ ចំណែកឯជើងឯកឆ្នាំ២០១៩ Judd Trump កំពុងនាំមុខមិត្តរួមជាតិអង់គ្លេស Stuart Bingham ៥-៣ហ្វ្រេម និង John Higgins នាំមុខ ៥-៣ហ្វ្រេមផងដែរលើ Jack Lisowski៕
អត្ថបទ៖នាង សុភាវុធ