រដ្ឋបាលស្រុកកណ្តាលស្ទឹង និងក្រុមយុវជនមនុស្សធម៌​ផ្តល់ស័ង្កសី​ប្រក់​ដំបូល​ដល់​សាលា​បឋមសិក្សាជើងកើប

2022/04/27 10:29:08 pm        48

ខេត្តកណ្ដាល៖ រដ្ឋបាលស្រុកកណ្តាលស្ទឹង និងក្រុមយុវជនមនុស្សធម៌នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានផ្តល់ នូវស័ង្កសី​ជាច្រើនសន្លឹកដល់សាលាបឋមសិក្សាជើងកើប ដែល​ស្ថិត​នៅ​ភូមិធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ​ដើម្បី​ប្រក់​ដំបូល​សាលាមួយខ្នង​ដែលមាន​ប្រវែង ៤០ម៉ែត្រ បន្ទាប់សាលានេះ​បានធ្លុះធ្លាយ​ហើយរំខាន​ដល់ការ​សិក្សា​របស់​សិស្សានុសិស្សនោះ។

ក្រៅពីផ្តល់នូវស័ង្កសីសម្រាប់ប្រក់ដំបូលសាលា រដ្ឋបាលស្រុក និងក្រុមយុវជនមនុស្សធម៌ ក៏បានសំណេះសំណាល និងផ្តល់អំណោយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​នៅ​សាលា​បឋម​សិក្សា​ខាងលើនេះផងដែរ ដោយអំណោយទាំងនេះគឺបង្ហាញអំពីទឹកចិត្តសាមគ្គីគ្នារវាងខ្មែរ និងខ្មែរ ដើម្បី​រួមគ្នាលើកស្ទួយដល់សង្គមនោះ។

ថ្លែងនៅក្នុងពិធីប្រគល់ និងសំណេះសំណាលនេះ លោក សាន សាវុន ក្រុមការងារស្រុកកណ្តាលស្ទឹង បានលើកឡើងថា អំណោយមនុស្សធម៌ និងស័ង្កសី​ដែលបាន​ប្រគល់​ជូនដល់​សាលា​បឋម​សិក្សា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនេះ គឺបានមកពីក្រុមយុវជនមនុស្សធម៌ ដែល​ដឹកនាំ​ដោយ​លោក ណន ពៅ ប្រធានក្រុមយុវជនមនុស្សធម៌។

លោកសាន សាវុន បានបន្តទៀតថា ក្រុមយុវជនមនុស្សធម៌ តែងតែចុះ ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ជានិច្ច មិនថាកាលៈទេសៈណានោះឡើយ ហើយសកម្មភាពមនុស្សធម៌ នេះ​គឺ​ជា​ការ​បង្ហាញនូវទឹកចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ និងជួយគ្នា ក្នុងគ្រាក្រ។ ជាក់ស្តែងដូចថ្ងៃនេះជាដើម លោក ណន ពៅ ប្រធាន​ក្រុម​យុវជន​មនុស្សធម៌ បានរៃអង្គាស់គ្នា ដើម្បីទិញស័ង្គសីមកផ្តល់ជូនសាលា បន្ទាប់ពី​មាន​ការ​ស្នើ​សុំ​របស់​លោក​គ្រូ អ្នកគ្រូនោះ​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        194
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm