អ៊ីណូដូ បន្តគម្រោងផ្តល់អាហារូបត្ថម្ភ និងសម្ភារៈដល់កូនតាមម្តាយ និងស្ត្រីមានផ្ទៃពោះ ជាជនជាប់ឃុំ

2022/04/27 11:21:02 pm        855

ភ្នំពេញ៖ អង្គការ អ៊ីណូដូ (IL NODO) បន្តគម្រោងផ្តល់អាហារូបត្ថម្ភ និងសម្ភារៈសម្រាប់ផ្តល់កូនតាមម្តាយ និងស្ត្រីមានផ្ទៃពោះ ក្រោមគម្រោងចំណាយប្រមាណ ១១ ម៉ឺនដុល្លារអាមេរិក ដោយអនុវត្តរយៈពេល ០៣ឆ្នាំ នៅក្នុងពន្ធនាគារ នៃមណ្ឌលអប់រំកែប្រែទី ២ ។

លោកស្រី ម៉ាទីណា កាន់តាណា ប្រធានអង្គការ អ៊ីណូដូ (IL NODO) លើកឡើងនៅក្នុងពិធីចុះហត្ថ​លេខា​លើកិច្ច​ព្រមព្រៀង​ រវាងអគ្គនាយកដ្ឋាន​ពន្ធនាគារ ​ជាមួយអង្គការ អ៊ីណូដូ នៅថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២២ នេះថា អង្គការ អ៊ីណូដូ ​បានបង្កើតឡើងនៅឆ្នាំ២០០៨ ​នៅប្រទេសអ៊ីតាលី និងបានចុះបញ្ជីនៅប្រទេសកម្ពុជា, ជាអង្គការ​មិនមែន​រដ្ឋាភិបាលអន្តរជាតិ ជាមួយនឹង​អនុស្សរណៈយោគយល់គ្នា រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាលើកដំបូង​នៅឆ្នាំ២០១០, រហូតមកដល់បច្ចុប្បន្នអង្គការ អ៊ីណូដូ បានចាប់ផ្តើមធ្វើសកម្មភាពមនុស្សធម៌ ជួយ​ដល់ជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ ​និងកូនតាមម្ដាយ​ នៅក្នុងពន្ធនាគារ នៃខេត្តគោលដៅ មានចំនួន ១៥ បើគិតមកដល់ខែមីនា ​ឆ្នាំ២០២២ នេះ អ៊ីណូដូ ​បានផ្តល់អាហារូបត្ថម្ភ ​សម្ភារៈសម្រាប់កូន តាមម្តាយ​ចំនួនជាង ១ ពាន់នាក់ និងស្ត្រីមានផ្ទៃពោះ ជាជនជាប់ឃុំចំនួន ​៦២២ នាក់ ដោយ​ចំណាយ​ថវិកាសរុបជាង ​២៨ ម៉ឺនដុល្លារអាមេរិក។

លោកស្រី បន្តថា ដោយសង្កេតឃើញចំនួនកូនតាមម្តាយ និងស្ត្រីមានផ្ទៃពោះសរុបទូទាំងប្រទេស​មាន​ការកើនឡើង ក្នុងនោះ អ៊ីណូដូ បានសម្រេច​យកពន្ធនាគារដែលមានចំនួនកុមារច្រើនជាងគេ គឺមណ្ឌលអប់រំកែប្រែទី២ ​ដើម្បីបន្តធ្វើសកម្មភាពរបស់ខ្លួន ​ក្នុងការផ្តល់សម្ភារៈអាហារូបត្ថម្ភ ការ​សិក្សាអប់រំ ថ្នាក់មត្តេយ្យសិក្សាដល់កុមារតូចៗ ​និងការថែទាំសុខភាពដល់កូនតាមម្តាយ និង​ស្ត្រីមានផ្ទៃពោះជាជនជាប់ឃុំ, ចំណែកកិច្ចព្រមព្រៀងបន្ត មានរយ.ពេល ៣ឆ្នាំ គឺឆ្នាំ២០២២-២០២៥ សម្រាប់ការបន្តផ្តល់​អាហារូបត្ថម្ភ ​និងសម្ភារៈសម្រាប់ផ្តល់កូនតាមម្តាយ​ និងស្ត្រីមានផ្ទៃពោះ របស់​អ៊ីណូដូ ​គឺដើម្បីឲ្យពួកគេទទួល​បាន​អត្ថប្រយោជន៍​ក្នុងជំហាន​បន្ទាប់នេះ។

ជុំវិញគម្រោងខាងលើ, ឯកឧត្តម ឧត្តអគ្គានុរក្សថ្នាក់លេខ១ ព្រំ ចាន់នី ប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្តារនីតិសម្បទា ថ្លែងថា តាមរយៈកិច្ចសហការល្អ និងកាអនុវត្តដោយជោគជ័យ​នៃគម្រោង​ផ្តល់​អាហាររូបត្ថម្ភ ​និងសម្ភារៈសម្រាប់កូនតាមម្តាយ ​និងស្រីមានផ្ទៃពោះ ជាជនជាប់ឃុំ នៅ​មណ្ឌល​អប់រំកែប្រែទី២ ​បានផ្តល់ផលប្រយោជន៍ដល់ជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនតាម​ម្តាយ ​នឹង​សារសំខាន់នៃគម្រោងគឺជួយ​សម្រួលការលំបាកមួយចំនួន ដល់ជនជាប់ឃុំដែលជាស្ត្រីមាន​ផ្ទៃពោះ និងកូនតាមម្តាយ, ទោះបីមិនអាចឆ្លើយតបនឹងតម្រូវទាំងស្រុងក៏ដោយ ក៏អាចជួយកាត់បន្ថយ​ការ​លំបាក​បានមួយចំនួនដល់កូនតាមម្តាយ និងស្ត្រីមានផ្ទៃពោះជាជនជាប់ឃុំនៅមណ្ឌល​អប់រំ​កែប្រែទី២ នេះ។

ជុំវិញគម្រោងខាងលើ, ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋាន​ពន្ធនាគារ បានថ្លែងនូវការសាទរចំពោះអង្កការ អ៊ីណូដូ ដែលសម្រេចបន្តគម្រោងរបស់ខ្លួន ដោយ​គម្រោងនេះ គឺជាការចង់បានរបស់អគ្គនាយកដ្ឋានពន្ធនា គារ ព្រោះកន្លងមកយើងសង្កេតឃើញថា អ៊ីណូដូ បានចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់ផលប្រយោជន៍​ ពិសេសសម្រាប់កូនតាមម្តាយ និង​ស្ត្រីមាន​ផ្ទៃពោះដែលជាជនជាប់ឃុំ ​គឺស្របនិងគោលដៅអគ្គនាយកដ្ឋានពន្ធនាគារ ដែលនៅចំពោះ​មុខនេះ យើងនឹងប្រមូលជនជាប់ឃុំជាស្រ្តី ឬហៅថាទណ្ឌិត ​នឹងត្រូវផ្ទេរមកមណ្ឌលអប់រំកែប្រែទី២ ដើម្បីស្តារនីតិសម្បទាជូនដល់ពួកគាត់ ព្រោះនៅនេះ គឺមានរោងសិប្បកម្មខ្នាតតូច បច្ចុប្បន្នអគ្គ​នាយក​​ដ្ឋាន​កំពុង​ខិតខំពង្រីកបន្ថែមទៀត ដើម្បីឲ្យពួកគាត់ទទួលបានជំនាញ និងថវិការផ្តត់ផ្គង់​ជីវភាព ​ជាពិសេសការបង្កើតសិប្បកម្មនេះឡើង គឺជាការកាត់បន្ថយចំនួនអ្នកជាប់ឃុំនៅ​មន្ទីរ​ឃុំ​ឃាំងពេលថ្ងៃ ដែលមានចំនួនច្រើនផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm