អ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

2026/06/24 11:59:58 pm        125

ពោធិ៍សាត់៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា នេះ បានរៀបចំពិធីចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធ និងនិវត្តជនចំនួន៥១គ្រួសារថ្មីបន្ថែមទៀត ដែលចូលមករស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

​យោងតាមរបាយការណ៍ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តពោធិ៍សាត់ គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ សមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តពោធិ៍សាត់ មានសមាជិកសរុប៤,៦៩៤នាក់ និងអតីតមន្ត្រីរាជការស៊ីវិល ១,៦៤៩នាក់។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ សមាគមបានបើកប្រាក់ឧបត្ថម្ភដល់គ្រួសារសព ចំនួន៧៥ករណី និងសហការជាមួយ ម.ជ.ជ. បើកប្រាក់ធានារ៉ាប់រង និងប្រាក់ឧបត្ថម្ភដល់សព ចំនួន២០ករណី ក្នុងខែមិថុនា ដែលមានទឹកប្រាក់សរុប ២៩២,០៥២,៨៥៦រៀល។ ចំពោះវឌ្ឍនភាពនៅតំបន់អភិវឌ្ឍន៍ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង បច្ចុប្បន្នមានហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ អនុវិទ្យាល័យ១កន្លែង (សិស្ស៣១៧នាក់), មណ្ឌលសុខភាព១កន្លែង, វត្តអារាម១កន្លែង និងអណ្តូងទឹក ៥២៥អណ្តូង។ សព្វថ្ងៃមានគ្រួសារអតីតយុទ្ធជន ដែលទទួលបានផ្ទះ និងដីអាស្រ័យផល ទាំង៦២៨គ្រួសារ គឺបានរស់នៅអចិន្ត្រៃយ៍ ចំនួន៤៧៧គ្រួសារ ដែលទទួលបានបណ្ណសមធម៌/ងាយរងហានិភ័យចំនួន ៤៥៨គ្រួសារ ហើយកំពុងចូលរួមសកម្មភាពសេដ្ឋកិច្ចតាមរយៈសហគមន៍កសិកម្ម ការដាំដុះម្ទេស និងការចិញ្ចឹមសត្វ។ បន្ថែមពីនោះ បានជ្រើសរើស បងប្អូនអតីតយុទ្ធជន និងនិវត្តជនថ្មី ដែលមានជីវភាពខ្វះខាត ចំនួន៣០០គ្រួសារ (ដោយជំហាន១ ចាប់ឆ្នោតរួចរាល់ ចំនួន២៤៩គ្រួសារ និងជំហាន២ ចំនួន៥១ ចាប់ឆ្នោតនាថ្ងៃនេះ)។

ឯកឧត្តម អ៊ុំ សុខ និងឯកឧត្តម ខូយ រីដា បានជម្រាបជូនថា «ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង» គឺជាភូមិគំរូដ៏ពិសិដ្ឋមួយ ដែលផ្តើមចេញពីគំនិតផ្តួចផ្តើមប្រកបដោយមេត្តាធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាស្ថាបនិកផ្ទាល់។ ហើយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងអាជ្ញាធរខេត្ត បានយកចិត្តទុកដាក់ខ្ពស់បំផុតជាប្រចាំលើសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជនក្នុងភូមិគំរូមួយនេះ ដើម្បីតបស្នងនឹងសេចក្តីស្រឡាញ់ និងការគិតគូររបស់សម្តេច។ អាជ្ញាធរខេត្ត បានប្រកាសពីការចាត់ចែងកែសម្រួលក្រុមការងារសម្ព័ន្ធមេត្រីភាពថ្មី ដើម្បីចុះជាប់ជាមួយមូលដ្ឋាន និងដោះស្រាយបញ្ហាប្រឈមជូនបងប្អូនឱ្យបានទាន់ពេលវេលា ពិសេសបងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលចូលមករស់នៅថ្មី៕ ដោយ ៖ ភារុន

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm