ប្រសាសន៍សំខាន់ៗសម្ដេចតេជោ​ ហ៊ុន​ សែន ក្នុងពិធីបិទសន្និបាត​បូក​សរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារ​ឆ្នាំ​សិក្សា​២០២១-២០២២

2022/04/27 04:36:32 pm        807

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញ​ជា​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់​បិទសន្និបាត​បូក​សរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារ​ឆ្នាំ​សិក្សា​២០២១-២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)។ សន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២២។

ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV News

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី៖

- សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរមន្ត្រីអប់រំគ្រប់ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាលសិស្ស ដែលបានរួមគ្នា ធ្វើឱ្យការបណ្តុះបណ្តាលនៅកម្ពុជា ទទួលបាន​ជោគជ័យ​គួរជាទីមោទនៈ ទោះកម្ពុជានាពេលរយៈពេលប៉ុន្មានឆ្នាំ​មកនេះបានញាំញីដោយកូវីដ-១៩​ក្តី។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលតែងផ្តល់អាទិភាពចម្បង​លើវិស័យ​អប់រំ​សិក្សាធិការជាតិ ដែលជាផ្នែកមួយដ៏ធំសម្បើយ នៃការបង្កើតធនធានមនុស្ស ក្នុងការអភិវឌ្ឍ​ប្រទេសជាតិ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសរួចមកហើយពីការដកកាតព្វកិច្ចពាក់ម៉ាស់​នៅតាម​ទីសាធារណៈ តែសម្តេចនៅតែលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តការពាក់ម៉ាស់ និងវិធានការ​ការពារ​ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រួមមាន៖ វិធានការ ៣ការពារ និង៣កុំ ជាដើម។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើងមិនទាន់អាចឈ្នះសង្គ្រាមប្រឆាំងនឹងកូវីដ-១៩បាននៅឡើយទេ តែយើងគ្រាន់តែឈ្នះសមរភូមិខ្លះ នៃការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ប៉ុណ្ណោះ ។ ដូច្នេះវិធានការកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅតែជាកត្តាចាំបាច់ ដែលយើងត្រូវប្រកាប់ខ្ជាប់។

- សម្តេចតេជោ ហ៊ុន សែន សម្តែងក្តីរីរាយ ចំពោះការសប្បាយរបស់ប្រជាពលរដ្ឋ ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលបានកន្លងផុតទៅនាពេលថ្មីៗនេះ ដែលជាការសាកល្បង​មួយធំសម្រាប់កម្ពុជា។ អ្វីដែលយើងទទួលបាន គឺកម្រិតករណីឆ្លង នៃជំងឺកូវីដ-១៩ បានបន្ត​ធ្លាក់ចុះ ដោយសារប្រសិទ្ធភាព នៃភាពស៊ាំសហគមន៍បានមកពីវ៉ាក់សាំងរបស់យើង។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះជាអ្វីដែលយើងបានអនុញ្ញាតឱ្យប្រជាពលរដ្ឋ​លេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បុ្រពៃណីជាតិ និងការដកកាតព្វកិច្ចពាក់ម៉ាស់នៅខេត្ត៤​ប៉ែកឥសាន្តក្តី តែយើងនៅតែមានការព្រួយបារម្ភ និងការលើកឡើងនូវទស្សនៈផ្សេងៗគ្នា តែអ្វីដែល​សម្តេចសម្រេច គឺមិនមានការប្រែប្រួលទេ ដោយសម្តេចបញ្ជាក់ថា «បើចង់ចេះហែលទឹក ដាច់ខាតត្រូវបោះមនុស្សចូលទឹក»។

- សម្តេចតេជោ ហ៊ុន សែន បាន សម្តែងមោទកភាពយ៉ាងខ្លាំងចំពោះដំណើរការ នៃការ​ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលក្នុងនោះមានគោលដៅចាក់ស្រោចនៅភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងនយោបាយចាក់វ៉ាក់សាំងតាមរបៀប«ផ្ការីក»ផងនោះ ធ្វើឱ្យយើងទទួលបានលទ្ធផល នៃភាពស៊ាំសហគមន៍នៅពេលនេះ។

- - សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដំណើរការវ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គឺជាដំណើរការដ៏រីករាយ និងសាទរពីគ្រប់មជ្ឈដ្ឋាន មិនត្រឹមតែប្រជាពលរដ្ឋកម្ពុជានោះទេ  ,បរទេសដែលមានវត្តមាននៅកម្ពុជាក៏ទទួលបានការចាក់ដែរ គឺធ្វើឡើងដោយស្មើភាព មិនរើសអើង ជំនឿសាសនា ជាតិសាសន៍ ពណ៌សំបុរ ឬនិន្នាការនយោបាយនោះឡើយ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសជួបសំណេះសំណាលជាមួយសិស្សបាក់ឌុប​ដែលទទួល​បាននិទ្ទេសA នៅដើមខែឧសភាខាងមុខនេះ ដែលជាផ្នែកមួយ នៃការគាំទ្រដល់កិច្ចខិតខំ​ប្រឹងប្រែង​របស់ពួកគេ ដែលទទួលលទ្ធផលដ៏គាប់ប្រសើរក្នុងការសិក្សា។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពេលនេះ នៅឆ្នាំ២០២២ និងពេលនេះ នៅ​ឆ្នាំ២០២១ គឺជាពេលវេលាខុសគ្នាដាច់ទាំងស្រុង។ ពេលនេះកាលពីឆ្នាំ២០២១ គឺជាពេលវេលា​ដ៏លំបាកលំបិនបំផុត នៃសង្គ្រាមប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងករណី​ស្លាប់​បន្តបន្ទាប់របស់ពលរដ្ឋបណ្តាលមកពីជំងឺកូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្លែងអំណរព្រះរាជគុណ ថ្វាយព្រះករុណា ព្រះមហាក្សត្រ, សម្តេចម៉ែ ,វិស័យឯក និងប្រជាពលរដ្ឋកម្ពុជា ដែលបានរួមគ្នាផ្តល់វិភាគទានជាថវិកា និងកម្លាំង​កាយចិត្ត ចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងនោះមានថវិកា​ទិញ​វ៉ាក់សាំងកូវីដ-១៩ និងទីកន្លែងសម្រាប់ព្យាបាលកូវីដ-១៩ជាដើម។

- សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយមានសំណើចតិចៗផង កាលគ្រារួមគ្នា​ប្រយុទ្ធប្រឆាំងកូវីដ-១៩ថ្ងៃដំបូង ដោយយើងមានវិធានការផ្សេងៗ ក្នុងនោះគ្រាន់អ្នកកូវីដ-១៩ ចូលផ្សារអ៊ីអន យើងបិទផ្សារអ៊ីអនតែម្តង។ តែវិធានការចេះតែមានប្រែប្រួល និងឈានទៅ​រក​ភាពល្អប្រសើរ​ដូចថ្ងៃនេះ។

 

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា អូស្ត្រាលីបានត្រៀមផ្តល់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ Pfizer ដល់ប្រទេសកម្ពុជា(អាចនៅខែមិថុនា ឆ្នាំ២០២២) ដោយសម្តេចបញ្ជាក់ថា «មិត្តបរទេស​ណា​​ក៏ដោយ ផ្តល់ឱ្យកម្ពុជានូវវ៉ាក់សាំងកូវីដ-១៩ កម្ពុជានឹងរីករាយទទួល ទោះជាតិចតួច​កម្រិត​ក៏​ដោយ»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងទទួលវ៉ាក់សាំងកូវីដ-១៩ ជាបន្តបន្ទាប់​ទាំង​វ៉ាក់សាំងត្រូវទិញ, ជំនួយតាមរយៈយន្តការកូវ៉ាក់ និងជំនួយទេ្វភាគី ហើយវ៉ាក់សាំងទាំងនោះ​នឹង​មកដល់​កម្ពុជាជាបន្តបន្ទាប់។ សម្តេចបញ្ជាក់ថា យើងនៅតែត្រូវការវ៉ាក់សាំងដោយគ្មានកំណត់ ដរាបណាកូវីដ-១៩ មិនទាន់រលាយរលត់ពីផែនដីយើង។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ជាក់ជាថ្មីថា ការដកកាតព្វកិច្ចពាក់ម៉ាស់ មិនមានន័យថា «អ្នកពាក់ម៉ាស់ ត្រូវទទួលផាកពិន័យនោះទេ»។​សម្តេចនៅតែលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្ត​ការពាក់ម៉ាស់ និងបន្តរក្សាវិធានការសុខាភិបាល ដើម្បីកម្ពុជា រួចផុតពីការញាំញី​ដោយជំងឺ​រាតត្បាត​កូវីដ-១៩។

- សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយ និងមោទកភាពយ៉ាងខ្លាំង ចំពោះចំណូលជាតិ​របស់យើង​ដែលបានមកពីវិស័យផ្សេងៗ និងការងើបឡើង នៃកំណើនសេដ្ឋកិច្ច ដែលកត្តា​ទាំង​នេះ បណ្តាលមកពីការគ្រប់គ្រងបានយ៉ាងល្អ លើការរាតត្បាតជំងឺកូវីដ-១៩ ក្នុងសហគមន៍។

- សម្តេចតេជោ ហ៊ុន សែន បានប្រដូចវិបត្តិពិភពលោក ដែលបណ្តាលមកពីជម្លោះប្រដាប់អាវុធ រុស្ស៊ី-អ៊ុយក្រែន ស្មើនឹងវិបត្តិ នៃសង្គ្រាមលោក។ សម្តេចបញ្ជាក់ថា ទោះជាកម្ពុជានៅឆ្ងាយ​ប្រទេសទាំ​ងនោះក៏ពិតមែន តែវិបត្តិដែលបណ្តាលកត្តាជម្លោះទាំងនោះ នៅតែជះឥទ្ធិពល​ធំ​ដល់​កម្ពុជា ក្នុងនោះ​មានបញ្ហាតម្លៃប្រេងឥន្ធនៈ ឧស្ម័ន និងវត្ថុធាតុដើមផ្សេងៗទៀត។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ជូនជនរួមជាតិកម្ពុជាឱ្យបន្តកិច្ចខិតខំប្រឹង ទោះ​កម្ពុជា​រងវិបត្តិនានាក្តី ទាំងវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក៏ដោយ ត្រូវធានាថា «កម្ពុជាមិនអស់អង្ករច្រកឆ្នាំងឡើយ»។

សង្កថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមមន្ត្រី ចប់នៅវេលាម៉ោង ៤ និង២៧នាទី

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        127
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm