បារាំងរកឃើញជំងឺ Ebola ដំបូង ជា​ករណី​ទី​១ នៅក្រៅទ្វីបអាហ្វ្រិក អំឡុង​ការផ្ទុះឡើងបច្ចុប្បន្ន

2026/06/25 01:49:54 am        43


នៅថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រទេសបារាំង បានប្រកាសពីករណីជំងឺ Ebola ដែលត្រូវបានបញ្ជាក់​ដំបូង​ នៅលើទឹកដីរបស់ខ្លួន ដោយបុគ្គល​​ត្រូវបាន​កំណត់អត្តសញ្ញាណ​ថា ជា​​​វេជ្ជបណ្ឌិតម្នាក់ដែលត្រឡប់មកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជា​ទី​ដែលកំពុងមាន​ការ​ប្រយុទ្ធប្រឆាំងជាមួយ​ការផ្ទុះឡើងដ៏ធំនៃជំងឺនេះ​។

នេះគឺជាករណីដំបូងនៃជំងឺដ៏​កំណាច​នេះ​​ ដែលត្រូវបានកំណត់អត្តសញ្ញាណនៅខាងក្រៅទ្វីបអាហ្វ្រិក ក្នុងអំឡុងពេលនៃការផ្ទុះឡើងបច្ចុប្បន្ន​នេះ​ ជា​ជំងឺ​ដែលក៏បានប៉ះពាល់ផង​ដែរដល់ប្រទេសអ៊ូហ្គង់ដា។ វាក៏ជាលើកដំបូងផង​ដែរ​ដែលករណីជំងឺ​អេបូឡាត្រូវបានរកឃើញនៅក្នុងប្រទេសបារាំង។ កាលពី​ឆ្នាំ២០១៤ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនូវ​ជំងឺនេះ នៅតំបន់​អាហ្វ្រិកខាងលិច អ្នកជំងឺ ២នាក់ ត្រូវបានដឹកបញ្ជូន​ទៅប្រទេសបារាំង ប៉ុន្តែពួកគេត្រូវបានធ្វើរោគវិនិច្ឆ័យ នៅបរទេស។

សេចក្តីថ្លែងការណ៍មួយ បាន​ឲ្យដឹង​ថា ក្រសួងសុខាភិបាល «សូម​បញ្ជាក់នៅថ្ងៃនេះ អំពីការកំណត់អត្តសញ្ញាណករណីវិជ្ជមានដំបូងនៃវីរុសជំងឺ Ebola នៅលើទឹកដីជាតិ»។ ដោយត្រូវបាន​ទាក់ទង​ដោយសារព័ត៌មាន AFP ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា ករណីនេះត្រូវបានកំណត់អត្តសញ្ញាណ នៅដីគោកប្រទេសបារាំង​។ ក្រសួងបានបន្ថែម​ថា វេជ្ជបណ្ឌិតរូបនេះត្រូវបានដាក់ឲ្យ​នៅដាច់ដោយឡែកពីគេ​ នៅពេលចូល​មកដល់ប្រទេសបារាំង សូម្បីតែមុនពេលជំងឺនេះត្រូវបានកំណត់អត្តសញ្ញាណជាផ្លូវកា។

គួរបញ្ជាក់​ថា ការផ្ទុះឡើងនៃជំងឺ Ebola លើកទី១៧ របស់កុងហ្គោ ត្រូវបានប្រកាសកាល​ពី​ថ្ងៃទី១៥ ខែឧសភា បន្ទាប់ពីមានការស្លាប់ជាច្រើនដែលមិនអាចពន្យល់បាន នៅក្នុងខេត្ត Ituri។ វីរុសប្រភេទ Bundibugyo ដែលបង្កឲ្យមានការផ្ទុះឡើងនេះ បច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលដែលត្រូវបានអនុម័តនៅឡើយទេ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        12
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        10
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm