ប្រធានសភាអ៊ីរ៉ង់៖ ការបញ្ចប់សង្គ្រាម នៅលីបង់ គឺ​សំខាន់ដូចការ​បញ្ចប់​សង្គ្រាមជាមួយទីក្រុងតេអេរ៉ង់

2026/06/25 02:44:09 am        56


ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Qalibaf បាននិយាយនៅ​ថ្ងៃពុធ (ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦) នេះ​ថា ការបញ្ចប់សង្គ្រាម នៅប្រទេសលីបង់ គឺមានសារៈសំខាន់ ចំពោះទីក្រុងតេអេរ៉ង់ ដូចជាការបញ្ចប់សង្គ្រាម នៅអ៊ីរ៉ង់ដែរ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ISNA។

អំឡុង​ពេល​ថ្លែងនៅក្នុងសម័យប្រជុំលើកទី២០ នៃសន្និសីទសហភាពសភារបស់​រដ្ឋសមាជិកអង្គការសហប្រតិបត្តិការឥស្លាម (PUIC) នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ លោក Qalibaf បាននិយាយថា៖ «បទឈប់បាញ់ និងការបញ្ចប់សង្គ្រាម នៅប្រទេសលីបង់ គឺមានសារៈសំខាន់សម្រាប់យើង ដូចបទឈប់បាញ់ និងការបញ្ចប់សង្គ្រាម នៅអ៊ីរ៉ង់ដែរ»។

ជាមួយ​គ្នា​នេះ លោក​បានលើកឡើង​ទៀត​​ថា ប្រទេស​អ៊ីរ៉ង់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេសឥស្លាម​ទាំងអស់​ ដោយ​ផ្អែក​លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ការ​មិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង ភាព​ជា​អ្នក​ជិត​ខាង​ល្អ និង​​ផលប្រយោជន៍​រួម។

សន្និសីទរយៈពេល ៤ថ្ងៃ ដែលបានចាប់ផ្តើមកាលពី​ថ្ងៃចន្ទ បានប្រមូលផ្តុំគណៈប្រតិភូជាង ៤០០នាក់ មកពីរដ្ឋជាសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC)។

សការកត់សម្គាល់របស់លោក Qalibaf បានកើតឡើងនៅពេលដែលអ៊ីរ៉ង់បន្តការចរចាជាមួយសហរដ្ឋអាមេរិក ក្រោមក្របខ័ណ្ឌនៃអនុស្សរណៈយោគយល់គ្នាអ៊ីស្លាម៉ាបាដ (Islamabad MOU) ដែលរួមមាន​លក្ខខណ្ឌទាក់ទងនឹងការបញ្ចប់ប្រតិបត្តិការយោធា នៅទូទាំងតំបន់ រួមទាំងនៅ​ប្រទេសលីបង់ផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        206
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        246
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm