រដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

2026/06/25 02:47:28 am        129

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញ​ជាអធិបតីក្នុងទិវាបុណ្យឯករាជ្យជាតិរដ្ឋអ៉ីស្រាអែល ដែលប្រារព្ធឡើងនាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Le Royal។ ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះ មិនត្រឹមតែជាការគោរពដល់ប្រវត្តិសាស្ត្រដ៏សម្បូរបែប បេតិកភណ្ឌវប្បធម៌ដ៏ស្ថិតស្ថេរយូរអង្វែង និងវឌ្ឍនភាព ព្រមទាំងសមិទ្ធផលដ៏អស្ចារ្យដែលរដ្ឋអ៉ីស្រាអែល សម្រេចបានក្នុងរយៈពេល ៧៨ ឆ្នាំនៃការកសាង និងអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអបអរសាទរចំណងសហប្រតិបត្តិការដ៏រឹងមាំ និងកំពុងរីកចម្រើន ដែលបានភ្ជាប់ប្រទេសកម្ពុជា-អ៉ីស្រាអែល ឱ្យកាន់តែជិតស្និទ្ធផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ចាប់តាំងពីការស្តារឡើងវិញនូវទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៣ មក ប្រទេសទាំងពីរបានខិតខំពង្រឹងទំនាក់ទំនងដោយឈរលើការគោរពគ្នា ផលប្រយោជន៍រួម និងចក្ខុវិស័យរួមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ អ៉ីស្រាអែលបានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យក្នុងការច្នៃប្រឌិត ដោយបានបំប្លែងបញ្ហាប្រឈមទៅជាជោគជ័យ និងក្លាយជាគំរូដ៏លេចធ្លោលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យាទំនើប កសិកម្មទំនើប និងឧត្តមភាពផ្នែកវិទ្យាសាស្ត្រ។

ឯកឧត្តមក៏បានរំលឹកពីការសម្ពោធស្ថានកុងស៊ុលកិត្តិយសរបស់អ៉ីស្រាអែលប្រចាំកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំហានដ៏សំខាន់មួយទៀតក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ ស្ថានកុងស៊ុលកិត្តិយសនេះដើរតួនាទីជាស្ពានដ៏មានតម្លៃក្នុងការជំរុញការតភ្ជាប់កាន់តែជិតស្និទ្ធរវាងប្រជាជន វិស័យឯកជន លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងសម្របសម្រួលឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរនានា។

ឯកឧត្តម ហេង សួរ ក៏បានអបអរសាទរផងដែរចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ស្តីពីការងារបណ្តោះអាសន្នសម្រាប់ពលករកម្ពុជា ក្នុងវិស័យទីផ្សារការងារនៅអ៉ីស្រាអែល។ សមិទ្ធផលដ៏សំខាន់នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងការវិវត្តនៃទំនាក់ទំនងកម្ពុជា-អ៉ីស្រាអែល និងឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។ លើសពីការបង្កើតឱកាសការងារសម្រាប់ពលករកម្ពុជា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍជំនាញ ការផ្ទេរចំណេះដឹង និងការពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ ខណៈកំពុងបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍកម្លាំងពលកម្ម ផលិតភាព និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន កម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអ៉ីស្រាអែល ក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងពង្រីកឱកាសសម្រាប់ប្រជាជន។

ឯកឧត្តមបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋអ៉ីស្រាអែល ឱ្យកាន់តែរឹងមាំថែមទៀត ដោយជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនេះ នឹងបន្តរីកចម្រើនកាន់តែស៊ីជម្រៅ ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជាបានលើកឡើងថា អ៊ីស្រាអែល និងកម្ពុជាមានតម្លៃរួមគ្នាដ៏សំខាន់ជាច្រើន ជាពិសេសការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអប់រំ នវានុវត្តន៍ និងភាពធន់ក្នុងការជម្នះសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ ដើម្បីកសាងប្រទេសជាតិឱ្យទទួលបានភាពជោគជ័យ។

លោកជំទាវមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរបានកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការឆ្នាំ២០២៥ លើវិស័យវប្បធម៌ អប់រំ វិទ្យាសាស្ត្រ និងយុវជន។ បន្ថែមពីនេះ ការផ្តល់សច្ចាប័ននាពេលថ្មីៗនេះលើកិច្ចព្រមព្រៀងស្តីពីការងារបណ្តោះអាសន្នសម្រាប់ពលករកម្ពុជានៅអ៉ីស្រាអែល ក៏កំពុងពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ដោយបង្កើតឱកាសសម្រាប់ការងារ ការអភិវឌ្ឍជំនាញ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

ដោយផ្អែកលើកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំក្នុងវិស័យជាច្រើន អ៉ីស្រាអែលនៅតែបន្តប្តេជ្ញាចិត្តធ្វើជាដៃគូដ៏សំខាន់ជាមួយកម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីជាផលប្រយោជន៍ និងសេចក្តីប្រាថ្នារួមនៃប្រជាជាតិទាំងពីរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        215
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm