លោក Trump ព្រមានថា ការចរចាជាមួយអ៊ីរ៉ង់នឹងបញ្ចប់ភ្លាម ប្រសិនបើមាន​ការ​យក​ថ្លៃពី​នាវា

2026/06/25 03:14:01 am        50


នៅ​ថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បាន​បញ្ជាក់​ថា ការចរចាការទូតជាមួយអ៊ីរ៉ង់ នឹងបញ្ចប់ភ្លាមៗ ប្រសិនបើទីក្រុងតេអេរ៉ង់ ព្យាយាមប្រមូលថ្លៃសេវាឆ្លងកាត់​ពីការ​ធ្វើ​ចរាចរណ៍តាម​ផ្លូវសមុទ្រ នៅច្រកសមុទ្រ Hormuz។

លោក Trump បានអះអាងថា មន្ត្រីអ៊ីរ៉ង់បានធានាដល់ទីក្រុងវ៉ាស៊ីនតោនថា មិនមាន «ការយក​ថ្លៃ​ឆ្លង​កាត់​ គ្មានការចំណាយធានារ៉ាប់រង និងគ្មានការគិតថ្លៃផ្សេងទៀតឡើយ» ដែលត្រូវបានស្វែងរក ឬទទួលបានពីនាវាឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនេះ​។

លោកបានសរសេរនៅលើវេទិកាបណ្ដាញ​សង្គមរបស់លោកថា «ប្រសិនបើនេះជាព័ត៌មានមិនពិត ការចរចា នឹងបញ្ចប់ភ្លាមមួយ​រំពេច»​។ ជាមួយ​គ្នានេះ លោក​ប្រធានាធិបតីអាមេរិករូប​នេះ​ ក៏បានបញ្ជាក់ម្តងទៀតថា គ្មានសាច់ប្រាក់ណាមួយ នឹងត្រូវបានផ្តល់ដោយផ្ទាល់ទៅឲ្យ​ទីក្រុងតេអេរ៉ង់នោះ​ទេ។

លោកបានបញ្ជាក់​ថា ផ្ទុយទៅវិញ ទីក្រុងវ៉ាស៊ីនតោនមានបំណងប្រើប្រាស់មូលនិធិអ៊ីរ៉ង់ដែលត្រូវបាន​គ្រប់គ្រង ដើម្បីចំណាយ​ទៅឲ្យ​កសិករអាមេរិក សម្រាប់ការនាំចេញ ដូចជាពោត និងស្រូវសាលីជាដើម​។ លោក​ Trump បាន​បន្ថែមថា «ប្រទេសអ៊ីរ៉ង់កំពុង​ត្រូវការអាហារយ៉ាងខ្លាំង ហើយយើងនឹងទិញវាទាំងស្រុង សម្រាប់ពួកគេ ពីសហរដ្ឋអាមេរិក»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        224
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        266
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm