តម្លៃប្រេងឆៅ Brent ធ្លាក់ចុះក្រោម៧៥ដុល្លារ ខណៈទីផ្សារភាគហ៊ុន Nasdaq ធ្លាក់ចុះបីថ្ងៃជាប់ៗគ្នា

2026/06/25 04:27:17 pm        70

តម្លៃប្រេងបាន ធ្លាក់ចុះកាលពីថ្ងៃពុធ ទី២៤ ខែមិថុនា ដល់កម្រិតទាបបំផុតចាប់តាំងពីការចាប់ផ្តើមសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ខណៈភាគហ៊ុនបច្ចេកវិទ្យាបន្តបង្ហាញពីភាពចុះខ្សោយនៅថ្ងៃដ៏ច្របូកច្របល់សម្រាប់ភាគហ៊ុនសកល។

តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះក្រោម៧៥ដុល្លារអាមេរិកក្នុងមួយបារ៉ែលជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមសង្គ្រាមតំបន់មជ្ឈិមបូព៌ានៅចុងខែកុម្ភៈ ខណៈនាវាដឹកប្រេងកាន់តែច្រើនបានវិលត្រឡប់ទៅកាន់ច្រកសមុទ្រ Hormuz បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់។ លោក Chris Beauchamp ប្រធានអ្នកវិភាគទីផ្សារនៅវេទិកាជួញដូរតាមអ៊ីនធឺណិត IG បាននិយាយថា ស្ថានភាពមិនជាក់លាក់នៅតែបន្តកើតមានចំពោះតម្លៃប្រេង។ លោកបាននិយាយបន្ថែមថា នេះក៏បានផ្តល់នូវភាពធូរស្រាលសម្រាប់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក ដោយសន្មតថាឧស្សាហកម្មប្រេងអាចប្រញាប់ប្រញាល់ដើម្បីបំពេញចន្លោះប្រហោងដែលបន្សល់ទុកដោយការរំខានជាច្រើនខែមកនេះ។

កាលពីថ្ងៃពុធ ក្រុមហ៊ុនតាមដានផ្លូវសមុទ្រ ខេប្លឺ(Kpler) បានកត់ត្រាការដឹកជញ្ជូនទំនិញចំនួន២៦ជើងកាលពីថ្ងៃអង្គារ និង១៧ជើងកាលពីថ្ងៃពុធ។ នៅក្នុងពេលសន្តិភាព នាវាប្រហែល ១២០ គ្រឿងជាធម្មតាឆ្លងកាត់ច្រកសមុទ្រ Hormuz ជារៀងរាល់ថ្ងៃ ដោយដឹកជញ្ជូនប្រហែលមួយភាគប្រាំនៃការនាំចេញប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) ទូទាំងពិភពលោក។

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក បានប្តេជ្ញារក្សាស្ថានភាពមុនពេលសង្គ្រាមនៃការធ្វើនាវាចរណ៍ដោយគ្មានការបង់ប្រាក់នៅក្នុងច្រកសមុទ្រ Hormuz ដែលដឹកជញ្ជូនប្រេង និងឧស្ម័នភាគច្រើនជាសកល។ ទោះជាយ៉ាងណា អ៊ីរ៉ង់បាននិយាយដដែលៗថា ខ្លួនមានបំណងរក្សាការគ្រប់គ្រងនៅច្រកសមុទ្រនេះ រួមជាមួយប្រទេសអូម៉ង់ និងឲ្យបង់ថ្លៃសេវានៅច្រកសមុទ្រសម្រាប់ការឆ្លងកាត់។


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        49
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        79
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm