មនុស្សរាប់សិបនាក់ស្លាប់នៅអឺរ៉ុប ខណៈរងការគំរាមកំហែងពីរលកកម្ដៅដ៏គ្រោះថ្នាក់ ដែលបានបំបែកកំណត់ត្រា

2026/06/25 05:18:10 pm        70

អឺរ៉ុបខាងលិចបានស្ថិតក្រោមរលកកម្ដៅដ៏ក្រៅកាលពីថ្ងៃពុធ ២៤ មិថុនា សប្ដាហ៍នេះ ដែលបានឆក់យកជីវិតមនុស្សរាប់សិបនាក់ រំខានដល់ការផ្គត់ផ្គង់ថាមពល បិទសាលារៀន និងទីតាំងវប្បធម៌ ខណៈក្រុមអ្នកព្យាករណ៍បានព្រមានថា សីតុណ្ហភាពក្ដៅខ្លាំងអាចបន្តរហូតដល់ចុងសប្តាហ៍។

ដោយបានបំបែកកំណត់ត្រាកាលពីកន្លងទៅ ចក្រភពអង់គ្លេស បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតរបស់ខ្លួនសម្រាប់ខែមិថុនា ដោយឡើងដល់៣៦,១ អង្សាសេ នៅភាគខាងត្បូងប្រទេសអង់គ្លេស ខណៈកម្ដៅបានគ្របដណ្ដប់លើភាគច្រើននៃទ្វីបអឺរ៉ុបខាងលិច។

សីតុណ្ហភាពនៅទីក្រុងប៉ារីសបានឡើងដល់កំណត់ត្រាខែមិថុនា៤០,៩ អង្សាសេ មួយថ្ងៃបន្ទាប់ពីប្រទេសបារាំងបានកត់ត្រាថ្ងៃក្តៅបំផុតរបស់ខ្លួនចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមជិត ៨០ឆ្នាំមុន នៅពេលសីតុណ្ហភាពក្ដៅបានឡើងដល់កម្រិត៤៤,៣ អង្សាសេនៅក្នុងទីក្រុង Pissos ភាគនិរតី។

ក្រសួងសុខាភិបាលអ៊ីតាលីបានដាក់ទីក្រុងចំនួន ១៦ រួមទាំងទីក្រុង Florence, Milan, Rome, Turin និង Verona ឲ្យស្ថិតក្នុងការប្រកាសអាសន្នកម្ដៅខ្ពស់បំផុតរបស់ខ្លួន ហើយបានព្រមានថា រលកកម្ដៅអាចនឹងកើនឡើងបន្ថែមទៀត ដល់កម្រិតខ្ពស់បំផុតរវាងថ្ងៃអាទិត្យ និងថ្ងៃចន្ទខាងមុខ។

ក្រុមអាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់៤៨នាក់ បានស្លាប់នៅក្នុងប្រទេសបារាំងដោយសារលង់ទឹកចាប់តាំងពីការចាប់ផ្តើមនៃរលកកម្ដៅ ខណៈកំពុងព្យាយាមធ្វើឲ្យត្រជាក់ខ្លួន ហើយកុមារតូចៗពីរនាក់បានស្លាប់ដោយសារកម្ដៅនៅក្នុងរថយន្ត។

ប្រទេសអេស្ប៉ាញ បានរាយការណ៍ថា មនុស្សចាស់ពីរនាក់បានស្លាប់ដោយសារកម្ដៅខ្លាំង បន្ទាប់ពីសីតុណ្ហភាពលើសពី ៤០ អង្សាសេអស់រយៈពេលជាច្រើនថ្ងៃ ទោះបីជាស្ថានភាពនៅទីនោះបានចាប់ផ្តើមធូរស្រាលកាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីថ្ងៃដ៏ក្តៅបំផុតនៅចុងខែមិថុនាក៏ដោយ នេះបើយោងតាមទីភ្នាក់ងារអាកាសធាតុជាតិ AEMET៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        12
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        10
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm