សម្ដេចតេជោ៖ ស្តង់ដារនយោបាយវាមិនដូចគ្នាទេ ខណៈកីឡាមានស្តង់ដាររួមតែមួយជាអន្តរជាតិ

2022/04/28 09:24:33 am        667

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍​ចែក​​រំលែក​អំពីចំណេះដឹងផ្នែកស្តង់ដារ រវាងស្តង់ដារ​នយោបាយ​ដែលវាមាន​ដំណើរការ​ខុសៗ​គ្នា​ទៅ​តាម​ប្រទេសដែលកាន់របបនយោបាយប្រធានាធិបតី និងរបបសភា ដែល​វាខុស​ពី​កីឡា​ដែល​វាមាន​ស្តង់ដារ​រួមជាសកល។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍រម្លឹកពីបញ្ហាស្តង់ដារទាក់ទងវិស័យកីឡា និង​ស្តង់ដារខាងនយោបាយបែបនេះ ក្នុងពេលអញ្ជើញ​ជាអធិបតី​ដ៏ខ្ពង់ខ្ពស់​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កីឡាកម្ពុជានៅ​សាលមហោស្រពកោះពេជ្រនាព្រឹកថ្ងៃទី២៨មេសា មុន​នឹង​ទៅ​ចូលរួម​ប្រកួត​កីឡាស៊ីហ្គេម លើកទី៣១ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេស​វៀតណាម​នា​ខែ​ឧសភា​ខាង​មុខនេះ។

សម្ដេចតេជោ បានមានប្រសាសន៍រម្លឹកផ្តាំផ្ញើឱ្យកីឡាកម្ពុជាដែលត្រូវទៅចូលរួមប្រកួតកីឡា​ស៊ីហ្គេម​នៅវៀតណាមត្រូវប្រកាន់ខ្ជាប់វិន័យកីឡា និងចៀសឆ្ងាយ​ការ​ប្រើប្រាស់​សារធាតុ​ញៀន​លើក​កម្លាំងដែលខុសពីវិន័យកីឡា ហើយទាក់ទងនឹងកីឡានេះ សម្តេចក៏បានលើកឡើង​អំពី​ស្តង់ដារ២ ឬស្តង់ដារ​ច្រើនខាង​នយោបាយ​ទៅតាម​ប្រទេស​នីមួយៗ​ដែល​ប្រកាន់​របប​ផ្សេងៗ​គ្នា ពោលគឺរបបប្រធានាធិបតី អំណាចនៅលើប្រធានាធិបតី និងរបបសភា អំណាច​នៅ​លើ​នាយករដ្ឋ​មន្ត្រី គឺខុសពីវិស័យកីឡាដែលមានស្តង់ដាររួមតែ១ ។

សូមបញ្ជាក់ថា កីឡាកម្ពុជាដែល​នឹងត្រូវ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម នៅខែក្រោយនេះ មានកីឡាករ កីឡាការិនី និងអត្តពលិករបស់កម្ពុជា ដែលត្រូវ​បាន​រៀបចំជ្រើសរើសដោយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា និងសហព័ន្ធកីឡាជាតិលើស្មារតីតម្លាភាព និងកម្រិតគុណផលកីឡាខ្ពស់ជាងគេ មាន​សរុប ៥៦០នាក់។ ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីកីឡាចំនួន ៤៥នាក់, កីឡាករ-កីឡាការិនីចំនួន ៣៦៣នាក់, គ្រូបង្វឹក-គ្រូជំនួយចំនួន ៩៣នាក់, អាជ្ញាកណ្ដាលចៅក្រមអន្តរជាតិចំនួន ១៦នាក់, អ្នកដឹកនាំក្រុមចំនួន២២នាក់ និងក្រុមគ្រូពេទ្យចំនួន ២១នាក់៕ អត្ថបទ៖ មុត សុត

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm