ឯកឧត្ដម ហ៊ុន ម៉ានី ក្រើនរំលឹកថា៖ «ការយល់ដឹងពីប្រវត្តិសាស្ត្រមិនត្រឹមតែប្រាប់យើងថាយើងជានរណានោះទេ តែថែមទាំងបង្រៀនយើងឱ្យចេះការពារសន្តិភាព និងជាតិមាតុភូមិពីសោកនាដកម្មនានាទៅថ្ងៃអនាគត»

2026/06/25 07:23:33 pm        126

កំពង់ស្ពឺ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានក្រើនរំលឹក និងជំរុញយ៉ាងទទូចដល់ក្មួយៗសិស្សានុសិស្ស ឱ្យយកចិត្តទុកដាក់ខ្ពស់លើការសិក្សាមេរៀនប្រវត្តិសាស្ត្រ ដោយចាត់ទុកមុខវិជ្ជានេះជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ក្នុងការបណ្ដុះស្មារតីស្នេហាជាតិ និងការពារមាតុភូមិទៅថ្ងៃអនាគត។ ការថ្លែងសារដាស់តឿននេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធ «បណ្ណាល័យមរតកក្រមង៉ុយ» ចំនួនពីរទីតាំងក្នុងខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្ដមបានគូសបញ្ជាក់យ៉ាងច្បាស់ ជាពិសេសចំពោះមុខសិស្សានិសិស្សដែលនឹងក្លាយជាបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិនាពេលខាងមុខថា "ការរៀនមេរៀនប្រវត្តិសាស្ត្រ មិនមែនត្រឹមតែដើម្បីប្រឡងយកសញ្ញាបត្រនោះទេ ប៉ុន្តែវាជាការរៀនដើម្បីឱ្យស្គាល់ច្បាស់ពីអត្តសញ្ញាណ ភូមិសាស្ត្រ និងសាវតារបស់ជាតិយើង"។ "ការយល់ដឹងស៊ីជម្រៅពីប្រវត្តិសាស្ត្រ នឹងជួយឱ្យយុវជនចងចាំនូវការលះបង់ និងពលិកម្មដ៏ធំធេងរបស់ថ្នាក់ដឹកនាំ និងវីរជនជំនាន់មុន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ រំដោះប្រទេសពីរបបខ្មៅងងឹតខ្មែរក្រហម រហូតទទួលបានសន្តិភាពពេញលេញ។ ស្មារតីចងចាំនេះហើយ ដែលនឹងក្លាយជាមូលដ្ឋាន និងជាខែលដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការត្រៀមខ្លួនការពារបូរណភាពទឹកដី និងអភិវឌ្ឍប្រទេសជាតិកុំឱ្យធ្លាក់ក្នុងសោកនាដកម្មសារជាថ្មី។" ឯកឧត្តមបានបន្ថែម។

ទន្ទឹមនេះ ឯកឧត្ដមបានរំលឹកពីគុណតម្លៃនៃស្នាដៃរបស់បុព្វបុរស ដូចជាលោកតាក្រមង៉ុយ និងសម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលបានចងក្រងជាសៀវភៅជាដើម និងបានបន្ថែមថា​ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជំរុញការចែកចាយសៀវភៅអប់រំទាំងនេះ ដើម្បីជាទុនកសាងសីលធម៌ អត្តចរិត និងបញ្ញាស្មារតីរបស់យុវជន ឱ្យស័ក្ដិសមជាសសរទ្រូងនៃប្រទេសជាតិ។


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm