ក្រុមជម្រើសជាតិម៉ិកស៊ិកបានបន្តបង្ហាញភាពខ្លាំងក្នុងពូល A នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ដោយយកឈ្នះសាធារណរដ្ឋឆេកក្នុងលទ្ធផល ៣-០ នៅជំនួបចុងក្រោយនៃវគ្គចែកពូល។
ជ័យជម្នះនេះបានធ្វើឱ្យម្ចាស់ផ្ទះម៉ិកស៊ិកបញ្ចប់នៅកំពូលតារាងពូល A ដោយមានកំណត់ត្រាមិនស្គាល់ពាក្យថាចាញ់ ពោលគឺឈ្នះទាំងបីប្រកួតមាន ៩ ពិន្ទុពេញ។
ម៉ិកស៊ិកបានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនយ៉ាងល្អ ដោយឈ្នះអាហ្វ្រិកខាងត្បូង ២-០ នៅប្រកួតបើកឆាក មុនបន្តយកឈ្នះកូរ៉េ ១-០ ហើយបិទវគ្គចែកពូលដោយជ័យជម្នះលើឆេក ៣-០ នេះ។
បីគ្រាប់របស់ម៉ិកស៊ិកសុទ្ធតែធ្វើបាននៅវគ្គទីពីរទាំងអស់ដោយកីឡាករបីរូបរួមមាន Mateo Chavez, Julian Quinones និង Alvaro Fidalgo។
នៅការប្រកួតមួយទៀត អាហ្វ្រិកខាងត្បូងបានសម្រេចគោលដៅដ៏សំខាន់របស់ខ្លួន ក្រោយយកឈ្នះកូរ៉េ ១-០។ គ្រាប់បាល់ជ័យជម្នះតែមួយគ្រាប់សម្រេចបានដោយ Thapelo Maseko ជួយឱ្យក្រុមតំណាងទ្វីបអាហ្វ្រិកប្រមូលពិន្ទុគ្រប់គ្រាន់ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងពូល និងកក់កៅអីទៅវគ្គបន្ត។
ការប្រកួតក្នុងពូល A មានការប្រជែងខ្លាំងរហូតដល់ជុំចុងក្រោយ ខណៈកូរ៉េនៅរង់ចាំអ៊ុតកៅអីវគ្គបន្ត តែសាធារណរដ្ឋឆេកអស់ឱកាសហើយ៕ អត្ថបទ៖នាង សុភាវុធ



