[UPDATE] មនុស្សជាច្រើននាក់ស្លាប់ និងរាប់រយនាក់រងរបួស ក្នុងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា នៅវ៉េណេស៊ុយអេឡា

2026/06/25 07:56:41 pm        73

នាព្រឹក​ថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមិថុនា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez បានប្រាប់​ឲ្យ​ដឹង​ថា រញ្ជួយដីដ៏ខ្លាំងក្លាចំនួន ២លើក ដែលបានអង្រួន​​រដ្ឋធានីការ៉ាកាស និងតំបន់​ផ្សេងទៀតរបស់​​ប្រទេសវ៉េណេស៊ុយអេឡា កាលពីល្ងាចថ្ងៃពុធ បានឆក់​យក​​ជីវិត​មនុស្សយ៉ាងហោចណាស់ ៣២នាក់ ហើយ​​​ជាង ៧០​០នាក់រង​របួស​។​

ការរញ្ជួយដីដ៏ធំ​នេះ បានបណ្តាលឲ្យ​អគារនៅក្នុងរដ្ឋធានីដួលរលំ និងបង្ខំ​ឲ្យ​អាកាសយានដ្ឋានដ៏​សំខាន់របស់ប្រទេសត្រូវ​បិទ ខណៈ​ជំរុញឲ្យ​ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាស​ផ្តល់ជំនួយ។​​

នៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិ លោកស្រី Rodriguez បានបញ្ជាក់​ថា៖ «នៅពេលនេះ យើងបានទទួលរបាយការណ៍អំពីអ្នក​ស្លាប់ចំនួន ៣២នាក់ ហើយ​ជាង ៧០០នាក់បាន​រង​របួស»។ លោកស្រី​បាន​បន្ថែមថា លោកស្រីមិនទាន់មានទិន្នន័យនៅឡើយ​ទេ អំពី «តំបន់ដែលរងគ្រោះខ្លាំងបំផុត» នៃ​ទី​ក្រុង La Guaira។

លោកស្រី Rodriguez ឲ្យដឹង​ទៀត​ថា រលក​រញ្ជួយ ឬការ​រញ្ជួយ​តូចៗបន្ថែមចំនួន ២០​លើក​ បានកើតឡើងបន្ទាប់ពី​មាន​រញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ ដែលបានវាយប្រហារតំបន់ដដែល​នៃប្រទេសវ៉េណេស៊ុយអេឡា។ នេះបើយោងតាមទីភ្នាក់​ងារ​ស្ទង់​ភូគព្ភសាស្ត្ររបស់​សហរដ្ឋអាមេរិក (USGS)។ យ៉ាង​ណាក្ដី លោកស្រីបានព្រមានថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង ខណៈក្រុមជួយសង្គ្រោះ កំពុងរុករកតាម​អគារដែលដួលរលំ ហើយ​ក្រុមសង្គ្រោះបន្ទាន់បានទៅដល់តំបន់ដែលរងការខូចខាត។

ហើយ​បើ​យោង​តាម​ USGS ដោយ​ប្រើប្រាស់​គំរូ​ព្យាករណ៍​ ដើម្បី​ប៉ាន់ប្រមាណ​ចំនួន​អ្នកស្លាប់ ​បានឲ្យ​ដឹង​​ថា អាច​នឹង​​មានអ្នក​បាត់​បង់ជីវិត​​រាប់ពាន់នាក់ ដោយ​​ប្រូបាប៊ីលីតេ​លើស ១០.០០០នាក់។ បណ្ដាមេដឹកនាំ​ទូទាំង​ពិភពលោក បាន​បង្ហាញ​ការគាំទ្រ​ ចំពោះ​ប្រទេស​វ៉េណេហ្ស៊ុយ​អេឡា ក្រោយ​​មាន​គ្រោះ​រញ្ជួយដីដ៏ធំបំផុត និងខ្លាំងបំផុត ក្នុងរយៈពេលជាង ១២៥ឆ្នាំនេះ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        160
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        200
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm