រយៈពេលជាង២ឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ជាទទួលព្យាបាលកុមារខាងផ្នែកមហារីកមានចំនួន ១៨០ករណី

2026/06/25 01:12:47 pm        370

គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតមកដល់ឆ្នាំ២០២៦នេះ មន្ទីរពេទ្យគន្ធបុប្ជា បាននឹងកំពុងទទួលព្យាបាលកុមារដែលមានជំងឺមហារីកចំនួន ១៨០ករណី ដោយឥតគិតថ្លៃ។ ក្នុងនោះ បានបញ្ចប់ការព្យាបាលចំនួន ៩២ករណី ស្មើនឹងប្រមាណជាង ៥១%។

លោកស្រីវេជ្ជបណ្ឌិត សុវ៉ាត់ សុវណ្ណរ៉ា ប្រធានផ្នែកជំងឺមហារីកកុមារ នៃមន្ទីរពេទ្យគន្ធបុប្ជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ក្នុងចំណោមជំងឺមហារីកចំនួន ១៨០ករណីនេះ ក្នុងនោះប្រភេទជំងឺមហារីកដែលជួបញឹកញាប់ គឺមហារីកខួរក្បាលមានជាង ២៦% , មហារីកកោសិកាដើម មានជាង ១២%, មហារីកឆ្អឹង មានជាង ១១%, មហារីកកូនកណ្តុរ មានជាង ១០% និងមហារីកប្រព័ន្ធប្រាសាទ មានជាង ១០%។

លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ មិនទាន់មានការស្រាវជ្រាវណាមួយបង្ហាញថា ជំងឺមហារីកកុមារកើតឡើងដោយសារមូលហេតុអ្វីឱ្យពិតប្រាកដទេ។ ប៉ុន្តែមានកត្តារួមផ្សំមួយចំនួន ដូចជាកត្តាហ្សេនដែលជាសំដៅទៅលើការបម្លែង ឬទៅលើប្រែប្រួលរបស់ហ្សេន ដែលធ្វើឱ្យ DNA របស់កោសិកាមានភាពប្រែប្រួល។ ជាមួយនេះ លោកស្រីវេជ្ជបណ្ឌិត ក៏បានលើកទឹកចិត្តដល់មាតាបិតា និងអាណាព្យាបាលក្មេងទាំងអស់ ឱ្យយកចិត្តទុកដាក់និងតាមដានសុខភាពរបស់ក្មេង ប្រសិនបើមានករណីមិនស្រួលណាមួយ សូមរួសរាន់ទៅមន្ទីរពេទ្យដើម្បីពិនិត្យនិងព្យាបាល ចៀសវាងកើតបញ្ហាធ្ងន់ធ្ងរដល់សុខភាពរបស់ក្មេងៗ។

កំពុងសម្រាក និងមើលថែទាំកូនដែលកើតជំងឺដ៏កាចសាហាវនេះ ក្រុមអាណាព្យាបាល បាននិយាយដោយអារម្មណ៍អួនណែនថា ពាក្យថា មហារីក គ្មានអ្នកណាម្នាក់ចង់ជួបនោះឡើយ ហើយក៏មិនដែលចង់ជួបនិងចង់យល់ដូចគ្នា ពីព្រោះពិតជាពិបាកទទួលយកណាស់ ជាពិសេសកើតលើក្មេងៗដែលពុំទាន់ដឹងក្តី។ ពួកគាត់ បាននិយាយឱ្យដឹងទៀតថា នៅពេលដែលទទួលដំណឹងពីគ្រូពេទ្យថា កូនមានបញ្ហាសុខភាពរហូតឈានដល់មហារីកនេះ ពិតជាទទួលយកមិនបានទេ ដោយសារមានការព្រួយបារម្ភពីអាយុជីវិត និងខ្លាចបាត់បង់សមាជិកក្នុងគ្រួសារ ខណៈជីវភាពក៏មានការខ្វះខាតជាដើម។ ប៉ុន្តែ ក្រោយពីនៅ បានស្តាប់ការពន្យល់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ ក៏មានអារម្មណ៍កក់ក្តៅ ព្រោះអាចព្យាបាលបាន ហើយនៅមន្ទីរពេទ្យគន្ធបុប្ជានេះ មានកន្លែងព្យាបាលជំងឺមហារីក និងមិនគិតថ្លៃថែមទៀត។

យោងតាមរបាយការណ៍សង្ខេបស្ដីពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា គិតក្នុងរយៈពេលពេញ១ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារចំនួនជាង ១លានករណី កើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។ សូមបញ្ជាក់ទៀតថា មន្ទីរពេទ្យគន្ធបុប្ផា ក៏បានព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួនជាង ២៣ម៉ឺននាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២,២ម៉ឺនករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួនជាង ១០ម៉ឺនករណី, ផ្ដល់សេវាសម្រាលកូនដល់ស្រ្តីចំនួនជាង ២ម៉ឺន ៥ពាន់នាក់ ២៥, ផ្ដល់សេវាវះកាត់ទូទៅចំនួនជាង ៣ម៉ឺន ៤ពាន់នាក់ និងវះកាត់ជំងឺបេះដូងពីកំណើតចំនួនជាង ១ពាន់នាក់។ ក្នុង២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាជាង ៤៦លានដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះដោយឥតគិតថ្លៃ និងគ្មានការរើសអើង៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ព្រឹកនេះ គណៈកម្មការជំរឿនមន្រ្តី បានបន្តបេសកកម្មចុះជំរឿនមន្ត្រីជាក់ស្តែង ដល់ក្រសួងទេសចរណ៍
2026/06/25 06:18:54 pm        1
ផ្លូវខេត្តលេខ១៤៨ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ក៏តភ្ជាប់ខេត្តភាគនិរតី
2026/06/25 06:07:55 pm        1
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
2026/06/25 05:50:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកស្រី Von der Leyen ៖ EU នឹងផ្ទេរប្រាក់កម្ចីចំណែកដំបូងឲ្យអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ

2026/06/25 06:59:43 pm
​វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងពិនិត្យមើលជម្រើសផ្លូវច្បាប់ បើសិនប្រេងពីនាវារឹបអូសដោយអង់គ្លេសប្រើសម្រាប់ផ្តល់មូលនិធិដល់អ៊ុយក្រែន
2026/06/25 06:54:51 pm
​ព្រឹកនេះ គណៈកម្មការជំរឿនមន្រ្តី បានបន្តបេសកកម្មចុះជំរឿនមន្ត្រីជាក់ស្តែង ដល់ក្រសួងទេសចរណ៍
2026/06/25 06:18:54 pm
​ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយសារចំហាយព្យុះទីហ្វុង បណ្តាលឲ្យជន់លិចតំបន់ភាគខាងត្បូងកោះតៃវ៉ាន់
2026/06/25 06:10:30 pm
​ផ្លូវខេត្តលេខ១៤៨ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ក៏តភ្ជាប់ខេត្តភាគនិរតី
2026/06/25 06:07:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 11:17:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/25 08:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am