គណៈ​ប្រតិភូបញ្ជាការដ្ឋាន​ការពារ​អាកាស​វៀតណាម អញ្ជើញ​​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​វិមានឈ្នះ ឈ្នះ

2026/06/25 01:40:16 pm        171

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានឈ្នះ ឈ្នះ គណៈប្រតិភូបញ្ជាការដ្ឋានការពារ​អាកាស​វៀតណាម​ដឹកនាំដោយ ឧត្តមសេនីយ៍ទោ វូ ហុង សឺន (VU HONG SON) មេបញ្ជាការ បញ្ជា​ការដ្ឋាន​ការពារអាកាស នៃទ័ពអាកាសវៀតណាម រួមជាមួយសមាជិកចំនួន ១០រូប បាន​អញ្ជើញ​មក​បំពេញទស្សនកិច្ចផ្លូវការនៅវិមានឈ្នះ ឈ្នះ ។

ក្រោមអនុសាសន៍ណែនាំរបស់លោកជំទាវ លោកជំទាវ ឧត្តមសេនីយ៍ឯក ណឹម សុវត្តី អគ្គ​នាយក​រង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជា​នាយក​អង្គ​ភាព​សេនា។​ ក្រុមការងារបដិសណ្ឋារកិច្ចបានរៀបចំទទួលស្វាគមន៍គណៈប្រតិភូ មេបញ្ជាការ បញ្ជា​ការ​ដ្ឋាន​ការពារអាកាសវៀតណាម ដោយមាន​ការ​ទទួល​ស្វាគមន៍​នៅ​ក្នុង​ពិជ័យ​សេនា​ដែល​ជា​អគារ​រដ្ឋបាល និងបានផ្តល់បទឧទ្ទេសនាមអំពីតំបន់ប្រវត្តិសាស្ត្រយោធា និងដំណើរ​ការ​ការ​អនុវត្តន៍​នយោបា​យ​ឈ្នះ ឈ្នះ អំឡុងពេលឆ្នាំ១៩៩៦ និង១៩៩៨ ទៅដល់ប្រតិភូ មុនបន្តដំណើរ​ទស្សន​កិច្ច​ចូល​ទៅ​ខាងក្នុងសារមន្ទីរតេជោសន្តិភាព និងបាន បន្តផ្តល់បទឧទេសនា​ម​គណៈ​ប្រតិភូ​អំពី​ប្រវត្តិ​សាស្ត្រ និងដំណើរជាតិកម្ពុជា ជាពិសេសដំណើរសង្គ្រោះជាតិចេញពីខ្មែរក្រហម ផ្សារ​ភ្ជាប់ទៅ​នឹងជីវិតដឹកនាំរបស់ សម្តេចតេជោហ៊ុន សែន កាល់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និង​ដំណើរការការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់​សម្តេចតេជោ​ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​អំឡុង​ដើម​ឆ្នាំ​១៩៩៦ អមជាមួយចម្លាក់ សិលាចារិក គំនូរ​ រូបភាពដែលមានចារឹក​នៅ​លើ​ស្ថាបត្យ​កម្ម​ប្រវត្តិសាស្ត្រ​វិមា​នឈ្នះ ឈ្នះ ឯកឧត្តមមេបញ្ចាសការ មានចំណាប់អារម្មណ៍ខ្ពស់ក្នុងដំណើរប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ដែលមានការផ្សារភ្ជាប់ទៅនឹងភាគីវៀតណាមរហូតឈានទៅដល់ការផ្តួលរំលំរបបប្រលៃពូជសាស្ត្រនៅថ្ងៃទី០៧​ ខែមករា ឆ្នាំ១៩៧៩ និងប្រតិបត្តិការនៃដំណើរការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោអំឡុងឆ្នាំ ១៩៩៧-១៩៩៨ ដែលបាននាំមាគ៌ាកម្ពុជាឲ្យមានការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញនៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចគណៈប្រតិភូបញ្ជាការដ្ឋានការពារអាកាសវៀតណាមដឹកនាំដោយ ឧត្តមសេនីយ៍ទោ វូ ហុង សឺន (VU HONG SON) មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស ទ័ពអាកាស វៀតណាម ក្រុមការងារមគ្គុទេសក៏បានផ្ដល់ជូនគណៈប្រតិភូនូវចំណុចដ៏មានសារៈសំខាន់ គឺការស្វែងយល់ជាពិសេសអំពីវិធីសាស្ត្របញ្ចប់សង្រ្គាមនៅកម្ពុជាតាមរយៈនយោបាយឈ្នះ ឈ្នះ និងយល់កាន់តែច្បាស់អំពីគុណតម្លៃនៃសន្តិភាព។ ប្រធានប្រតិភូ ឧត្តមសេនីយ៍ទោ វូ ហុង សឺន (VU HONG SON) បានបង្ហាញភាពស្ញប់ស្ញែងចំពោះវីរៈដឹកនាំរបស់សម្ដេចតេជោ ក្នុងការកសាងសន្តិភាពនៅកម្ពុជា និងជឿជាក់ថាកម្ពុជាត្រូវការសន្តិភាពដើម្បីអភិវឌ្ឍប្រទេស និងកានការវាយតម្លៃខ្ពស់ និងលើកសរសើរអំពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការកសាងសន្តិភាព និងឯកភាពជាតិពេញលេញ តាមរយៈនយោបាយដ៏ពិសិដ្ឋមួយដែលបានបញ្ចប់សង្រ្គាមផ្ទៃក្នុង។ ឯកឧត្តម មេបញ្ជា មានការមានការពេញចិត្តជាខ្លាំងនៅក្នុងដំណើរការទស្សនកិច្ចនៅក្នុងវិមានឈ្នះ ឈ្នះ ដែលជានិច្ចជាកាលប្រទេសវៀតណាមតែងតែមនាប្រតិភូសំខាន់បានចុះមកទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ ជាបន្តបន្ទាប់ ជាពិសេសកាលពីឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្ត្រីការពារប្រទេសវៀតណាម ក៏ធ្លាប់មានវត្តមានមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាវិមានឈ្នះ ឈ្នះ ដែលបានបង្ហាញពីចំណងមិត្តភាពកម្ពុជា-វៀតណាម ទៅលើប្រតិបត្តិការនានា។ ឯកឧត្តម បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ការងារប្រវត្តិសាស្ត្រយោធារវាងក្រសួងការពារជាតិរបស់ប្រទេសទាំងពីរ ដែលកិច្ចសហប្រតិបត្តិការនេះជាអត្តសញ្ញាណ្ណបង្ហាញទៅប្រជាជនកម្ពុជា និងវៀតណាមជំនាន់ក្រោយថាកិច្ចសហប្រតិបត្តិក្នុងក្របខ័ណរវាងប្រទេសទាំងពីរបានជួយគ្នាទៅវិញទៅមកក្នុងការចែករំលែកបច្ចេកទេសក្នុងការចងក្រង និងការសិក្សាស្រាវជ្រាវដែលមានប្រសិទ្ធខ្ពស់។ ឯកឧត្តម មេបញ្ជាការ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិនេះគម្បីមានការចងចាំ ដឹងគុណ ​និងបន្តលើកកំពស់អំពីសំណាក់ប្រជាជនរបស់ទាំងពីរ ដើម្បីកសាងទិសដៅអភិវឌ្ឍន៍រួមគ្នា។ ជាចុងឯកឧត្តម បានសម្តែងការគោរពយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់វីរជនពលីជីវិតនៃកងទ័ពស្ម័គ្រចិត្តវៀតណាម និងវីរបុរសដែលនៅសេសសល់នៃប្រទេសបងប្អូនយើង គឺកម្ពុជា ហើយសូមជូនពរឱ្យប្រទេសកម្ពុជាបានរីកចម្រើនឥតឈប់ឈរ។ សូមឱ្យមិត្តភាពរវាងវៀតណាម និងកម្ពុជានៅតែរឹងមាំជារៀងរហូត៕

អត្ថបទដែលទាក់ទង

ព្រឹកនេះ គណៈកម្មការជំរឿនមន្រ្តី បានបន្តបេសកកម្មចុះជំរឿនមន្ត្រីជាក់ស្តែង ដល់ក្រសួងទេសចរណ៍
2026/06/25 06:18:54 pm        1
ផ្លូវខេត្តលេខ១៤៨ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ក៏តភ្ជាប់ខេត្តភាគនិរតី
2026/06/25 06:07:55 pm        1
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
2026/06/25 05:50:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រឹកនេះ គណៈកម្មការជំរឿនមន្រ្តី បានបន្តបេសកកម្មចុះជំរឿនមន្ត្រីជាក់ស្តែង ដល់ក្រសួងទេសចរណ៍

2026/06/25 06:18:54 pm
​ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយសារចំហាយព្យុះទីហ្វុង បណ្តាលឲ្យជន់លិចតំបន់ភាគខាងត្បូងកោះតៃវ៉ាន់
2026/06/25 06:10:30 pm
​ផ្លូវខេត្តលេខ១៤៨ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ក៏តភ្ជាប់ខេត្តភាគនិរតី
2026/06/25 06:07:55 pm
​រដ្ឋមន្រ្តីការបរទេសអាមេរិក៖ កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង នឹងធានាសន្តិសុខរបស់សម្ព័ន្ធមិត្តក្នុងតំបន់ឈូងសមុទ្រ
2026/06/25 06:07:27 pm
​អេស្ប៉ាញកត់ត្រាការស្លាប់ ២១២ករណី​ ទាក់ទងនឹងកម្ដៅ ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា
2026/06/25 06:04:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 11:17:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/25 08:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am