ក្រសួងអភិវឌ្ឍន៍ជនបទបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST នៅខេត្តស្វាយរៀង

2026/06/25 11:31:03 pm        90

ផ្លូវលំជនបទក្រាលកៅស៊ូ២ជាន់ប្រភេទ DBST ប្រវែង៤ពាន់ម៉ែត្រ ១ខ្សែបន្ថែមទៀត ស្ថិតនៅភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ឆ្ពោះ​​ទៅខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងតំបន់ដី និងផ្ទះសប្បទានសេដ្ឋកិច្ច ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ បើកការ​ដ្ឋានស្ថាបនា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ប៊ុន ច័ន្ទវណ្ណះ រដ្ឋលេខាធិការក្រសួង តំណាងឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឌុច គន្ធា អភិបាលរងខេត្តស្វាយរៀង និងមានការចូលរួម​ពី​លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង លោកអភិបាលស្រុកចន្ទ្រា លោកមេឃុំ មេភូមិ និងពលរដ្ឋជាង១០០នាក់។ 

តំណាងក្រុមហ៊ុន លឹមមេង លោក សុខ សំអុល បានឱ្យដឹងថា ផ្លូវមួយខ្សែដែលក្រសួងអភិវឌ្ឃន៍ជនបទបើកកាដ្ឋានស្ថាបនានេះមានប្រវែង៤ពាន់ម៉ែត្រ គឺជាផ្លូវប្រភេទ DBSTក្រាលកៅស៊ូ២ជាន់ ប្រវែងទទឹងផ្លូវមាន៧ម៉ែត្រ និងចិញ្ចើមសងសាងក្រាលគ្រួសក្រហម ទទឹងម្ខាងៗប្រវែង១ម៉ែត្រប៉ែត នៅក្នុងនោះគម្រោងមានសាងសង លូ៦កន្លែង មានផ្លាកសញ្ញា៦ បង្គោលសុវត្ថិភាព២៤ ស្លាកព័ត៍មាន ១ ហើយរយៈពេលសាងសងមាន ១ឆ្នាំ គិតចាប់ពីថ្ងៃបើកការដ្ឋាន

ឯកឧត្តម ប៊ុន ចន្ទ័វណ្ណះ រដ្ឋលេខាធិការក្រសួង បានបញ្ជាក់ថា តំបន់ជនបទគឺជាគោលដៅអាទិភាពនៃនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឆ្ពោះទៅធ្វើការអភិវឌ្ឍន៍ជនបទលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបប្រវ័ន្ត មានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ជាក់ស្ដែងពេលនេះ ពលរដ្ឋនៅខេត្តស្វាយរៀង បានទទួលសមិទ្ធផលថ្មីគឺផ្លូវ១ខ្សែបន្ថែមទៀត បន្ទាប់ពីតំបន់នេះពុំដែលធ្លាប់មានផ្លូវសម្រាប់ប្រើប្រាស់។ ឯកឧត្តមបានបញ្ជាក់ថា ស្វាយរៀង ត្រូវបានរាជរដ្ឋាភិបាលផ្ដល់ប្រព័ន្ធគមនាគមន៍នៅគ្រប់ស្រុកក្រុងទាំង៨ សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ពិសេសពេលថ្មីៗនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តផ្ដល់ប្រព័ន្ធគមនាគមន៍តាមរយៈមូលនិធិឃុំ សង្កាត់ប្រចាំឆ្នាំ និងក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់ផ្លូវថ្មីសម្រាប់ប្រើប្រាស់ទៅថ្ងៃអនាគតជាសក្ខីភាព។

តំណាងពលរដ្ឋភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលស្ថាបនាផ្លូវឆ្លងកាត់ភូមិដ្ឋានសម្រាប់ពួកគាត់ប្រើប្រាស់ ខណៈដែលនៅតំបន់នេះកន្លងមកខ្វះផ្លូវប្រើប្រាស់ និងដឹកជញ្ជូនកសិផលពីតំបន់មួយទៅតំបន់មួយទៀត

ការស្ថាបនានេះ គឺជាជំហាន២ ខណៈដែលជំហាន១ក្រុមការងាររបស់ក្រសួងបានដាក់អោយពលរដ្ឋប្រើប្រាស់ ធើ្វដំណើរនិងដឹកសកិផលទៅកាន់តំបន់មួយចំនួននៅក្នុងភូមិសាស្ត្រឃុំ ពិសេសឆ្ពោះទៅកាន់ព្រំដែនកម្ពុជាវៀតណាមជាបណ្តើរៗហើយ៕ ដោយ ៖ ភា សារិត

   

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        56
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        53
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm