ភ្នំពេញ៖ ឯកឧត្តម យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ,អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឱរ៉ាល និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលសម្តេចបានសម្រេចលុបចោលកតព្វកិច្ចពាក់ម៉ាស់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ខណៈការលុបចោលនៃការពាក់ម៉ាស់នេះ ក៏ដើម្បីកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈតេលេក្រាម នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម យឿន យឿត បានលើកឡើងថា ក្នុងនាមលោកជាទីប្រឹក្សារាជរដ្ឋាភិបាល និងក្នុងនាមប្រជាពលរដ្ឋ ខ្មែរម្នាក់ ឯកឧត្តមពិតជាមានការសប្បាយចិត្តនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់សម្តេច តេជោ ហ៊ុន សែន ក្នុងការលុបចោលកតព្វកិច្ចពាក់ម៉ាស់នូវទូទាំងប្រទេស ប៉ុន្តែឯកឧត្តមនៅតែបន្តលើកទឹកចិត្តឲ្យបងប្អូនពាក់ដដែលស្របតាមអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី៕