លោក Trump ចាប់ផ្ដើម​ពិធីអបអរ​ខួប ២៥០​ឆ្នាំរបស់​អាមេរិក ដោយ​សុន្ទរកថា​តាបបែប​​ជួប​ជុំនយោបាយ​​​

2026/06/25 11:36:27 pm        41

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាប់​ផ្ដើម​បើក​ពិធីអបអររយៈពេល ១៦ថ្ងៃ សម្រាប់ខួបលើកទី២៥០​ របស់សហរដ្ឋា​អាមេរិក កាលពី​ថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) ដោយ​ការ​ថ្លែង​សុន្ទរកថាតាម​បែបជួបជុំនយោបាយ​ ដែលជា​ការ​ប្រែក្លាយព្រឹត្ដិការណ៍​ដ៏ពិសេស​​របស់​ជាតិទៅជាការបង្ហាញនយោបាយខ្លាំងៗ សម្រាប់របៀបវារៈអាណត្តិទី២ របស់លោក។

សុន្ទរកថា នៅទីលាន​ National Mall ក្នុងទីក្រុងវ៉ាស៊ីនតោន បានគូសបញ្ជាក់ពីរបៀបដែលលោក Trump បានផ្លាស់ប្ដូរ​ទម្រង់​នៃ​ពិធី​រំលឹក​ខួបនេះ ទៅជា​វិធីសាស្ត្រា​នយោបាយ និងសមត្ថភាព​សម្តែងផ្ទាល់ខ្លួនរបស់លោក ដោយធ្វើឲ្យ​មិន​មាន​ភាព​ច្បាស់​លាស់​ រវាងការប្រារព្ធពិធីផ្លូវការ និងទស្សនីយភាព​តាម​បែបការធ្វើ​យុទ្ធនាការ។ មេដឹកនាំទៅ​ពី​គណបក្ស​សាធារណរដ្ឋរូបនេះ នៅទីបំផុត បានរំលឹកពីប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់​សហរដ្ឋ​ ប៉ុន្តែផ្នែកដំបូងនៃសុន្ទរកថារបស់លោក ភាគច្រើនមិនអាចបែងចែកឲ្យ​ដាច់​ពីការជួបជុំនយោបាយរបស់លោក ទោះបីជាបាននិយាយ​ក្នុងសម្លេងមិន​សូវ​ខ្លាំង​ក្លា​ក៏ដោយ។

ដោយបាន​កែសម្រួលសំឡេងស្រែកដែល​គ្រប់គ្នា​ធ្លាប់​បាន​ដឹង អំឡុង​ពេល​លោក​មាន​ការ​ជួបជុំនយោបាយ​លោក Trump បានលើក​ឡើង​ថា៖ «ខណៈពេលដែលយើងជិត​រៀបចំ​​ព្រឹត្តិការណ៍​រំលឹក​ខួប​ឯករាជ្យលើកទី២៥០​ របស់យើង ខ្ញុំមាន​ក្ដី​រំភើបណាស់ដែលត្រូវ​ប្រកាសថា អាមេរិកបានវិលត្រឡប់មកវិញហើយ។ ហើយដូចដែលអ្នកដឹងច្បាស់ណាស់ កាលពីពេលថ្មីៗនេះ យើងជាប្រទេសបរាជ័យ​។ យើងបានរង​បរាជ័យ​។ ឥឡូវនេះយើងជាប្រទេសដែលជោគជ័យ​ និង​មាន​ឥទ្ធិពល​បំផុត នៅលើពិភពលោក»។

លោក Trump បានចាប់ផ្តើមជាមួយតំបន់​មជ្ឈិមបូព៌ា ដោយបានកំណត់សង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ថា ជាជ័យជម្នះដ៏ធំ សម្រាប់ជនជាតិអាមេរិក ហើយបានហៅការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro របស់សហរដ្ឋអាមេរិកថា ជា «ការវាយឆ្មក់យោធាដ៏អស្ចារ្យមួយ ក្នុងប្រវត្តិសាស្ត្រ»។ នៅ​ក្នុង​ស្រុកវិញ លោកបាននិយាយ​ដោយ​មោទនភាពនូវ​អ្វីដែលលោកពិពណ៌នាថា ជាសេដ្ឋកិច្ច​រីកចម្រើន ដោយ​បានវាយប្រហារកំណត់ត្រារបស់អ្នកកាន់តំណែងមុន គឺ​លោក Joe Biden ថា ជា «គ្រោះមហន្តរាយទាំងស្រុង» និងបានអះអាង​ពី​ប្រាក់វិនិយោគក្នុង​ប្រទេស​ ១សែន​កោដិ​ដុល្លារ ជា​តួលេខនេះខ្ពស់ជាងការអះអាងដោយ​រដ្ឋបាលរបស់លោកផ្ទាល់៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        21
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm