លោក Trump ហៅលោក Burnham ដែល​អាចជា​មេដឹកនាំអង់គ្លេសបន្ទាប់ថា «មានគំនិតសេរីនិយម​ខ្លាំង​​»

2026/06/25 11:46:58 pm        34

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញ​ភាព​មិន​សូវ​ចាប់អារម្មណ៍​ ចំពោះ​លោក Andy Burnham ដែលទំនង​ក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសបន្ទាប់ ដោយលោក​បាន​និយាយ​ថា លោកមិនសូវស្គាល់អ្នក​នយោបាយ​រូបនេះ​ទេ ហើយគ្រាន់តែឮថា លោក «មានគំនិតសេរីនិយមខ្លាំងណាស់​»។

កាល​ពី​ថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) មេដឹកនាំអាមេរិករូបនេះត្រូវបានអ្នក​សារ​ព័ត៌មានមួយ​រូប​សួរ អំពីអ្វីដែលលោកដឹងអំពីលោក Burnham អតីតអភិបាលក្រុង Greater Manchester ដែលត្រៀមជំនួសលោក Keir Starmer ក្នុងការផ្លាស់ប្តូរថ្នាក់ដឹកនាំចុងក្រោយរបស់ចក្រភពអង់គ្លេស។

ក្នុងអំឡុងពេលមាន​ជំនួប នៅឯ​សេតវិមាន ជាមួយអគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte លោក Trump បាននិយាយថា៖ «ខ្ញុំមិនដឹងអ្វីទាំងអស់។ ខ្ញុំ​ដឹង​ថា គាត់ (លោក Burnham) ធ្លាប់ជាអភិបាលក្រុង​។ ខ្ញុំឮថា គាត់មានគំនិតសេរីនិយមខ្លាំង គឺ​ខ្លាំងណាស់​ ដូច្នេះ មានន័យថា គាត់ប្រហែលជាមិនបើកចំហសមុទ្រខាងជើងទេ»។

គួរបញ្ជាក់​ថា លោក Burnham ទំនងជាបេក្ខជនតែម្នាក់គត់ដែលត្រូវបានតែងតាំង ដើម្បីជំនួសលោក Starmer ជាមេដឹកនាំគណបក្សការងារ​ ហើយអាចក្លាយជានាយករដ្ឋមន្ត្រី នៅពាក់កណ្តាលខែកក្កដា។ ហើយ​ការអត្ថាធិប្បាយរបស់មេដឹកនាំ​អាមេរិក បានបង្កើត​ស្ថាន​ភាព​ដែលអាចនឹងមាន​ភាព​រង្គោះរង្គើ ក្នុង​ទំនាក់ទំនង រវាងអ្នក​នយោបាយ​ទាំង២៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        11
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        59
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm