លោក Zelenskiyy៖ អ៊ុយក្រែននឹងធ្វើការវាយប្រហារបង្ការ​មុន លើទីតាំងដែលរុស្ស៊ីប្រើសម្រាប់សង្គ្រាម

2026/06/25 11:53:28 pm        55

នៅក្នុងសុន្ទរកថាពេលល្ងាចរបស់លោក កាល​ពី​ថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) លោកប្រធានាធិបតី លោក Volodymyr Zelenskyy បានលើក​ឡើង​ថា ប្រទេស​អ៊ុយក្រែននឹងធ្វើការវាយប្រហារបង្ការ​ជា​មុនលើទីតាំងដែលរុស្ស៊ីកំពុងប្រើប្រាស់ សម្រាប់សង្គ្រាមរបស់ខ្លួន ខណៈដែលទីក្រុងគីវពង្រីកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ជាការប៉ុនប៉ងបង្ខំឲ្យ​ទីក្រុងមូស្គូព្រម​ចូលចរចា។

លោក Zelenskyy បាននិយាយថា៖ «ខ្ញុំបានណែនាំទីភ្នាក់​ងារ​ស៊ើបការណ៍សម្ងាត់ និងយោធារបស់យើងឲ្យអនុវត្ត​សកម្មភាពជាមុន ប្រឆាំងនឹងទីតាំងដែលរុស្ស៊ីប្រើប្រាស់ ដើម្បីពង្រីកកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួន​»។

កាលពីថ្ងៃពុធ យានដ្រូន​របស់អ៊ុយក្រែន បានបំផ្លាញថាមពលនៅក្នុងទីក្រុងធំបំផុត នៅក្នុងតំបន់គ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី និងបានកំណត់គោលដៅទីតាំងនៅភាគ​កណ្តាល និងភាគខាងត្បូង​រុស្ស៊ី ខណៈដែលវិបត្តិប្រេងឥន្ធនៈ មាន​សភាព​កាន់តែធ្ងន់ធ្ងរឡើង ដោយទីក្រុងគីវបន្តវាយប្រហាររោងចក្រចម្រាញ់ប្រេង និងធនធាន​ថាមពល​។

ប្រភពឧស្សាហកម្មបានឲ្យដឹង​ថា រោងចក្រចម្រាញ់ប្រេងរបស់រដ្ឋធានីមូស្គូ នឹងបិទយ៉ាងហោចណាស់ ៦ខែ បន្ទាប់ពីរងការខូចខាតយ៉ាងខ្លាំង អំឡុង​ការវាយប្រហារដោយយានដ្រូន​របស់អ៊ុយក្រែន ដែលធ្វើឲ្យស្មុគស្មាញ​ដល់​​កិច្ចប្រឹងប្រែងរបស់រុស្ស៊ី ក្នុងការដោះស្រាយបញ្ហាកង្វះខាតប្រេងឥន្ធនៈ នៅទូទាំងប្រទេសដ៏​ធំបំផុតរបស់ពិភពលោកមួយ​នេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        155
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        194
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm