ការស្រាវជ្រាវ៖ បម្រាមកុំ​ឲ្យក្មេងជំទង់អូស្ត្រាលី​​ប្រើប្រាស់​បណ្ដាញ​សង្គម ទទួល​បាន​ផលតិចតួច

2026/06/25 11:59:41 pm        63

នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមិថុនា ឆ្នាំ២០២៦) នេះ ក្រុមអ្នកស្រាវជ្រាវ បានឲ្យ​ដឹង​ថា ការហាមប្រើ​ប្រាស់​បណ្ដាញ​សង្គមរបស់ប្រទេសអូស្ត្រាលី សម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ ផ្ដល់​ផលប៉ះពាល់​តិចតួចប៉ុណ្ណោះ ចំពោះ​ទម្លាប់នៃការទាញ​អេក្រង់ទូរស័ព្ទចុះ​ឡើង​របស់ក្មេងជំទង់ ដោយ​នេះ​ជា​ការវាយតម្លៃលើកដំបូង លើ​វិធានការ​នាំ​មុខគេរបស់​ពិភពលោកនេះ​។

កាលពីខែធ្នូឆ្នាំមុន​ អូស្ត្រាលីបានដាក់​បម្រាម​ ចំពោះ​ក្មេងអាយុក្រោម ១៦ឆ្នាំ មិន​ឲ្យ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នានា ដូចជា Facebook, Instagram និង TikTok ជាដើម ជា​វិធានការបង្ក្រាបដែលត្រូវបានបង្កើត​ឡើង ដើម្បីការពារកុមារកុំ​ឲ្យមាន​ការរំលោភបំពាន​តាមប្រព័ន្ធ​អ៊ីនធឺណិត និង «ក្បួនដោះស្រាយបង្កគ្រោះថ្នាក់»។

ប៉ុន្តែមានភស្តុតាងតិចតួចណាស់ដែលបង្ហាញថា ក្មេងជំទង់បានងាកចេញពីបណ្ដាញ​សង្គម ដោយសារ​បម្រាម​នេះ។ នេះ​បើយោង​តាមការរកឃើញរបស់​​ក្រុមអ្នកស្រាវជ្រាវមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី នៅក្នុងការសិក្សាដែលត្រូវបានពិនិត្យដោយអ្នកជំនាញផ្សេង​ទៀត​ និង​ដែលត្រូវ​បានបោះពុម្ពផ្សាយដោយស្ថាប័ន​​ British Medical Journal។

ការ​សិក្សានោះបាន​បង្ហាញ​ថា អ្នកប្រើប្រាស់មិនទាន់គ្រប់អាយុ បានគេចពីការរឹតបន្តឹងនេះ​ ដោយប្រើប្រាស់គណនីដែលត្រូវ​បានចុះឈ្មោះ សម្រាប់មនុស្សចាស់ ការបង្កើតគណនីក្លែងក្លាយ ឬដោយការចូលទៅក្នុងកម្មវិធីស្វែង​រកឯកជន។ ក្រុម​អ្នកស្រាវជ្រាវបានសរសេរថា៖ «យើងបានរកឃើញភស្តុតាងមិនគ្រប់គ្រាន់ ក្នុង​ការ​សន្និដ្ឋានបាន​ថា ​ច្បាប់ (ច្បាប់អាយុអប្បបរមាបណ្ដាញ​សង្គម) នេះ មានផលប៉ះពាល់គួរឲ្យ​កត់សម្គាល់ លើការប្រើប្រាស់បណ្ដាញ​សង្គម ក្នុងចំណោមក្មេងជំទង់ដែលមានអាយុក្រោម ១៦ឆ្នាំ»។

ក្រុមអ្នកស្រាវជ្រាវ បានស្ទង់មតិអ្នកប្រើប្រាស់បណ្ដាញ​សង្គមវ័យក្មេងជាង ៤០០នាក់ ពោល​គឺ​ភ្លាមៗមុនពេលការរឹតបន្តឹងចូលជាធរមាន និងម្តងទៀត នៅ ៣ខែបន្ទាប់។ ក្រុម​នេះ​បាន​បញ្ជាក់​ថា មានការផ្លាស់ប្តូរតិចតួច សម្រាប់អ្នកប្រើប្រាស់ដែល​មាន​អាយុពី ១២ ទៅ ១៣ឆ្នាំ ការថយចុះបន្តិចបន្តួច សម្រាប់ក្រុមអាយុពី ១៤ ទៅ ១៥ឆ្នាំ និងការកើនឡើងនូវ​ការប្រើប្រាស់ សម្រាប់អ្នកមានអាយុចាប់​ពី ១៦ឆ្នាំ និង​លើសពី​នោះ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        224
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        266
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm