មេដឹកនាំអឺរ៉ុបសន្យារួប​រួម​គ្នា​យ៉ាង​ម៉ឺង​​ម៉ាត់ ក្រោយ​មាន​ភាពតានតឹងថ្មីៗ មុនកិច្ចប្រជុំកំពូលណាតូ

2026/06/26 12:02:09 am        77

កាលពី​ថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) មេដឹកនាំអឺរ៉ុបបានបញ្ជាក់ជាថ្មីពី​ការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូការពារជាតិដ៏រឹងមាំ មុនកិច្ចប្រជុំកំពូលរបស់​អង្គការ​ណាតូ (NATO) នាខែក្រោយ នៅទីក្រុង Ankara ប្រទេស​ទួរគី បន្ទាប់ពីមាន​ជម្លោះជាបន្តបន្ទាប់ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងភាពតានតឹង ក្នុងចំណោមសមាជិកអឺរ៉ុបសំខាន់ៗ។

ជាមួយ​គ្នា​នោះ មេដឹកនាំ​ទាំង​អស់​ក៏បានផ្តល់ការលាគ្នាយ៉ាងកក់ក្តៅផង​ដែរ​ដល់នាយករដ្ឋមន្ត្រីអង់គ្លេសដែលជិតផុតអាណត្តិ លោក Keir Starmer បន្ទាប់ពីលោកបានប្រកាសនៅសប្តាហ៍នេះថា លោកនឹងចុះចេញពីតំណែង ក្នុងពេលមានការមិនពេញចិត្តកាន់តែខ្លាំងឡើង នៅក្នុងគណបក្សរបស់លោក។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលបានអញ្ជើញមេដឹកនាំនៃចក្រភពអង់គ្លេស បារាំង អ៊ីតាលី និងប៉ូឡូញទៅកាន់ទីក្រុងប៊ែរឡាំង បាននិយាយថា កិច្ចប្រជុំកំពូលអង្គការ​ណាតូ នៅថ្ងៃទី ៧-៨ ខែកក្កដា នឹងជាពេលវេលា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់អឺរ៉ុប ក្នុងការដើរតួនាទីភាព​ជា​ដឹកនាំកាន់តែរឹងមាំក្នុងវិស័យការពារជាតិ។

សេចក្តីថ្លែងការណ៍រួមមួយ «បានបញ្ជាក់ពីការប្តេជ្ញាចិត្តឥត​ងាករេរបស់ថ្នាក់ដឹកនាំ​ទាំងអស់ ចំពោះសន្តិសុខអឺរ៉ុប-អាត្លង់ទិក និងចំណងទាក់​ទង​ឆ្លង​មហាសមុទ្រ​អាត្លង់ទិក»។ នៅពីក្រោយសារនៃសាមគ្គីភាព ការអញ្ជើញរបស់លោក Merz ទៅកាន់ទីក្រុងប៊ែរឡាំង បានកើតឡើងបន្ទាប់ពីឧប្បត្តិហេតុជាច្រើនដែលបានបង្ហាញពីភាពតានតឹង លើបញ្ហាការពារជាតិ និងសន្តិសុខ ក្នុងចំណោមដៃគូសំខាន់ៗរបស់អឺរ៉ុប។

គួរបញ្ជាក់​ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានរិះគន់សម្ព័ន្ធភាពយោធាមួយនេះ ចំពោះភាព​ស្ទាក់ស្ទើររបស់ខ្លួន ក្នុងការគាំទ្រសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ និងបានគំរាមកំហែងដកទ័ព នៅតំបន់​អឺរ៉ុប​៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        54
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm