ទឹកឃ្មុំព្រៃមណ្ឌលគិរី ទទួលការគាំទ្រច្រើនជាងមុន ក្រោយចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ដ្រ

2022/04/28 07:21:51 pm        693

មណ្ឌលគិរី៖ បន្ទាប់ពីទឹកឃ្មុំព្រៃមណ្ឌលគិរី បានចុះបញ្ជីការពារជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (IG) មានការគាំទ្រយ៉ាងខ្លាំង ពិសេសកាន់តែបង្កើនតម្លៃបន្ថែមដល់ប្រជាកសិករ និងជំរុញឲ្យពួកគាត់មានទឹកចិត្តក្នុងការប្រមូលផលជាងមុនថែមទៀត។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោក ស្រើវ សុវណ្ណនី ប្រធានសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រោមកិច្ចគាំទ្រ​របស់​រដ្ឋា​ភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីចុះបញ្ជីការពារម៉ាកជាសម្គាល់ភូមិសាស្រ្តទំនិញនៅកម្ពុជារួចមក បាន​ធ្វើឲ្យកសិករ ដែលសមាជិកនេះ​ គាត់មានទំនុកចិត្តក្នុងការប្រមូលផលថែមទៀត ជាពិសេស​នោះ គឺតម្លៃមានការកើនខ្ពស់បន្តិច ធ្វើឲ្យពួកគាត់មានជីវភាពល្អប្រសើរមួយកម្រិតទៀត បន្ទាប់​ការងារកសិកម្មមួយចំនួនផ្សេងទៀតរបស់គាត់ ​ដូចជាការដាំដុះដំឡូង និងការធ្វើស្រែជាដើម។

លោកប្រធានសមាគម បានឲ្យដឹងថា បច្ចុប្បន្នទឹកឃ្មុំព្រៃមណ្ឌលគិរី បែងចែកតម្លៃលក់ជា៣ប្រភេទ ក្នុងនោះចំណុះ ២៥០ក្រាម តម្លៃ៧ដុល្លារ, ចំណុះ៤៥០ក្រាម តម្លៃ១៣ដុល្លារ និងចំណុះ៥០០ក្រាម តម្លៃ ១៤ដុល្លារ ក្នុងមួយដប/កែវ។

លោកបន្តថា ឆ្នាំនេះការប្រមូលផលទឹកឃ្មុំព្រៃមណ្ឌលគិរី បានប្រមាណ ១០០តោន។ ក្នុង១ឆ្នាំ ការប្រមូលផលទឹកឃ្មុំសុទ្ធ គឺមានចំនួនតែ១ដងប៉ុណ្ណោះ គឺចាប់ពីខែមីនា ​ដល់ខែមិថុនា ខណៈចាប់​ពីខែមិថុនាទៅ គឺជាប្រភេទទឹកឃ្មុំ ខែវស្សា ​ដែលមានជាតិទឹកច្រើន។

ការប្រមូល និងផលិតទឹកឃ្មុំព្រៃមណ្ឌលគិរី ​ត្រូវបានធ្វើឡើងដោយសហគមន៍ចំនួន១១ ក្នុង​ខេត្ត​មណ្ឌលគិរី ដែលមានសមាជិកប្រមាណជាង​ ២ពាន់គ្រួសារ។

សូមបញ្ជាក់ថា ទឹកឃ្មុំព្រៃមណ្ឌលគិរី ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្ត​ទំនិញ ​កាលពីថ្ងៃទី២៧ ខែមីនាកន្លងទៅ ក្នុងគោលបំណងដើម្បីផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញាដល់​សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ​ដែលជាម្ចាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ​ក្រោមច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៃកម្ពុជា និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រ​ទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” នៅលើទីផ្សារជាតិ និងអន្តរជាតិ។ ការចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក៏ជាការផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ចូលរួម​អភិរក្សតំបន់ព្រៃការពារ ​និងធនធានធម្មជាតិ​ និងទាក់ទាញភ្ញៀវទេសចរ រួមទាំង​បង្កើន​ច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាព ប្រជាកសិករក្នុងតំបន់នេះផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        511
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        488
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        429

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm