អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំពេញអង្គលើកទី១ ដើម្បីពិនិត្យ និងវាយតម្លៃនូវវឌ្ឍនភាពសមិទ្ធផលនិងប្រសិទ្ធភាពនៃការងារប្រយុទ្ធនឹងជំងឺអេដស៍សម្រាប់រយៈពេល៦ ឆ្នាំ២០២៦

2026/06/26 12:30:28 am        115

(ភ្នំពេញ): អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបើកកិច្ចប្រជុំពេញអង្គលើកទី១ ឆ្នាំ២០២៦ រយៈពេលមួយព្រឹកពេញនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់ក្រសួងស្ថាប័ន រាជធានី ខេត្ត ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័នលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺ អេដស៍រាជធានី ខេត្តទាំង២៥ អង្គការជាតិ អន្តរជាតិ និងអង្គការសង្គមស៊ីវិលចំនួនសរុប១៨០រូប ។

 កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី ១ នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ពីរ៖ ទី១ គឺដើម្បីពិនិត្យនិងវាយតម្លៃរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាពនៃការងារប្រយុទ្ធនឹងជំងឺ អេដស៍សម្រាប់រយៈពេល ៦ ខែដើមឆ្នាំ ២០២៦, ទី២ គឺដើម្បីប្រមូល និងពិភាក្សាលើធាតុចូល ព្រមទាំងអនុសាសន៍នានាពីគ្រប់អ្នកចូលរួម។តាមរបៀបវារៈកិច្ច ប្រជុំនេះក៏មានបទបង្ហាញចំនួន៣ ៖ទី១. បទបង្ហាញស្តីពីសេចក្តីព្រាងស្តីពីវឌ្ឍនភាព នៃការអនុវត្តសេចក្តីសម្រេច ចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២៥” ។ទី២ បទបង្ហាញស្តីពី ផែនការយុទ្ធសាស្ត្រជាតិឆ្លើយតប នឹងមេរោគអេដស៍និងជំងឺអេដស៍ក្នុងវិស័យសុខាភិបាល ។ទី៣. បទបង្ហាញស្តីពី “ការចូលរួមរបស់គម្រោងមូលនិធិសកល ក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្ម វិធីអេដស៍ ឆ្នាំ២០២៣-២០២៨ ។ជាចុងក្រោយគឺការអនុម័តសេចក្តីសម្រេចចិត្តកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៦ ផងដែរ ។

 ក្នុងខណះជាអធិបតីបើកកិច្ចប្រជុំនេះឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានប្រសាសន៍ដោយវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងជ្រាល ជ្រៅជូនចំពោះគ្រប់ក្រសួងស្ថាប័ន អង្គភាពថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ព្រមទាំងអង្គការជាតិ-អន្តរជាតិ អង្គការសង្គមស៊ីវិល បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងបណ្តាញក្រុមប្រជាជនគន្លឹះ ដែលបានរួមសហការ និងប្រឹងប្រែងយ៉ាងសកម្មក្នុងការឆ្លើយ តបទៅនឹងមេរោគអេដស៍និងជំងឺអេដស៍។ឯកឧត្តមបន្តថា

តាម រយៈការរួមចំណែកដ៏មានតម្លៃនេះ បានធ្វើឱ្យកម្ពុជាទទួលបានការប្រកាសទទួលស្គាល់ពីUNថាជាប្រទេសទីមួយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលសម្រេចបានគោលដៅ៩៥- ៩៥- ៩៥មុនកាលកំណត់របស់អង្គការសហប្រជាជាតិ (UNAIDS)។

ឯកឧត្តមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការដ៏ឧត្តុង្គឧត្តមនេះ បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនិងចូលរួមអនុវត្ត “គោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពនៃកម្មវិធីអេដស៍ ឆ្នាំ២០២៤-២០២៨" ស្របតាមស្មារតីនៃលិខិតលេខ ៩២៧ សជណ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រួមនឹងសេចក្តីជូនដំណឹងលេខ ២១៣ សជណ.សសចុះ ថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១៩ របស់រាជរដ្ឋា ភិបាលកម្ពុជា។បន្ថែមលើនេះ តាមរយៈការទទួលបានការអនុម័តដ៏ខ្ពង់ខ្ពស់លើសារាចរលេខ ២០ សរ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០ភាគរយ ។ ក្នុងនាមប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា កិច្ចសហការអន្តរវិស័យ និងការសម្របសម្រួលរវាងក្រសួង-ស្ថាប័ន ក៏ដូចជាផ្នែកពាក់ព័ន្ធទាំងអស់ នឹងកាន់តែមានភាពស៊ីជម្រៅ និងដោះស្រាយបានទាន់ពេលវេលា។ដោយយន្តការនេះនឹងធានាថាការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ត្រូវបានបញ្ចូលទៅក្នុងផែនការសកម្មភាពអាទិភាពនៅគ្រប់វិស័យប្រកបដោយប្រសិទ្ធភាពនិងបរិយាបន្ន។

សូមជម្រាបថា រហូតមកដល់ពេលនេះនៅក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ដែលមាន គោលនយោបាយ ចំនួន៧ និងវិធានការចំនួន ៥៣ ជាលទ្ធផលបានបង្ហាញ ថានៅថ្នាក់ជាតិមានក្រសួង-ស្ថាប័នចំនួន ៣០ បានធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងនោះក្រសួង- ស្ថាប័នចំនួន២៥ បានរៀបចំ និងបញ្ចូលផែនការសកម្មភាព និងថវិកាឆ្លើយតបនឹងមេរោគអេដស៍ទៅក្នុងផែនការស្នូលរបស់ក្រសួង-ស្ថាប័នខ្លួន ដែលក្នុងនោះមានចំនួន១៥ បានទទួលការអនុម័តថវិកាពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។បន្ថែមពីលើនេះក្រសួងសុខាភិបាលដែលមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ ជាសេនាធិការ បាននិងកំពុងរៀបចំនូវឯកសារស្តីពីទិសដៅនៃការអនុវត្តកម្មវិធីដោយភ្នាក់ងារ មិនមែនរដ្ឋ (Non-State Actor) ដែលជាផ្នែកដ៏សំខាន់មួយទៀត ក្នុងការជួយបំពេញចន្លោះប្រហោង និងចំណុចខ្វះខាតនៃថវិកាដើម្បីអនុវត្តបំពេញសកម្មភាពដែលនៅសេសសល់ឱ្យបានគ្រប់ជ្រុងជ្រោយ ៕ អត្ថបទ៖ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm