[UPDATE] អ្នកស្លាប់​កើន​ឡើង​ជាង​ ១៦០នាក់​ ខណៈ​​ ៩៧១នាក់រងរបួស ក្រោយមាន​​រញ្ជួយដីដ៏ខ្លាំង នៅវ៉េណេស៊ុយអេឡា

2026/06/26 12:50:50 am        68

ប្រធានាធិបតីស្តីទី លោកស្រី​ Delcy Rodriguez បាន​ឲ្យ​ដឹង​នៅ​ថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើងដល់​យ៉ាង​ហោចណាស់​​ ១៦៤នាក់ហើយ​ ខណៈ​យ៉ាង​តិច​ ៩៧១នាក់បាន​រងរបួស ក្នុង​ហេតុការណ៍​រញ្ជួយដីដ៏ខ្លាំងក្លាចំនួន ២ ដែល​បាន​កើតមាន​នៅ​ប្រទេសវ៉េណេស៊ុយអេឡា។

លោកស្រី​ប្រធានាធិបតីស្ដិទី​រូប​នេះ បាននិយាយនៅ​មុននេះថា មនុស្ស ៣២នាក់បានបាត់បង់ជីវិត ហើយ​ជាង ៧០០នាក់​បាន​រង​របួស បន្ទាប់ពីមាន​​គ្រោះរញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ កាលពីល្ងាចថ្ងៃពុធ តែ​បាន​ព្រមានថា ​ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង។

គ្រោះរញ្ជួយដីទាំងនេះ គឺជាគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតលើក​ដំបូង​ ដែលបានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា ក្នុងរយៈពេលជាង ១សតវត្សរ៍។ មនុស្សបាន​រត់ចេញពី​អគារ ដែល​នៅ​ឆ្ងាយរហូតដល់​​ព្រៃអាម៉ាហ្សូនរបស់ប្រេស៊ីល ដោយ​មាន​ចម្ងាយប្រហែល ១.៧០០គីឡូម៉ែត្រ ពីរដ្ឋធានីការ៉ាកាសរបស់វ៉េណេស៊ុយអេឡា។

ខណៈប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុង​បន្ត​ រូប​ភាព​វីដេអូតាម​កញ្ចក់​ទូរទស្សន៍រដ្ឋ បានបង្ហាញឲ្យ​ឃើញ​កុមារនៅមាន​ជីវិត ៣នាក់ ​ ត្រូវបានទាញចេញពីគំនរបាក់បែក នៅក្នុងរដ្ឋ La Guaira ដែលលោក​ស្រី​ Rodriguez បានពិពណ៌នាថា ជា តំបន់ «មហន្តរាយ« និងជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយរញ្ជួយនេះ​។

លោកស្រី Rodriguez បានប្រកាសគ្រា​អាសន្ន នៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិ កាលពី​យប់ថ្ងៃពុធ ដោយលើក​ឡើង​ថា រញ្ជួយដីទាំងនេះបានបង្កឲ្យមាន​ការខូចខាតនៅក្នុងរដ្ឋជាច្រើន។ លោកស្រីបានស្នើសុំឲ្យ​អ្នកជំនាញថែទាំសុខភាពរាយការណ៍ទៅកាន់មន្ទីរពេទ្យនានា ដើម្បីផ្ដល់​ជំនួយ​ដល់​អ្នករងរបួស៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm