រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើភាគីជប៉ុនជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគនៅកម្ពុជា

2022/04/28 07:30:14 pm        662

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យក្រុមហ៊ុនធុរកិច្ច និងវិនិយោគិនជប៉ុន ព្រមទាំងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសម្របសម្រួលដ៏ល្អប្រសើរ ក្នុងការជំរុញសកម្មភាពធរុកិច្ច ពាណិជ្ជកម្ម និងវិនិយោគជប៉ុនបន្ថែមទៀត ស្របពេលដែលកម្ពុជាមានវិស័យសក្តានុពលជាច្រើនទៀត។

ថ្លែងក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភ្សាការងារជាមួយ ឯកឧត្តម Fumiaki TAKASHASHI អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា(JCA) ព្រមទាំង​គណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគជប៉ុន នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៧ មេសា ម្សិលមិញនេះ។

ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានជម្រាបជូនភ្ញៀវអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការ​សម្រួល និងធ្វើឱ្យប្រសើរឡើងនូវបរិយកាសធុរកិច្ច-វិនិយោគនៅកម្ពុជា និងបានលើកឡើងពីការ​គាំទ្រ​របស់ក្រសួងពាណិជ្ជកម្មដល់ធុរកិច្ចនៅកម្ពុជា តាមរយៈការសម្រួលការចុះបញ្ជីម៉ាក​ដល់​ក្រុមហ៊ុន​ធុរកិច្ចនានា ការជំរុញការធ្វើធរុកិច្ចលើផលិតផលសក្តានុពលនានានៅកម្ពុជា រួមមាន​កសិដ្ឋាន​ចិញ្ចឹមដង្កូវនាងសម្រាប់បម្រើដល់ការផលិតគ្រឿងសំអាង និងផលិតផលកសិកម្មមាន​សក្តានុពលដទៃទៀត។

ជាការឆ្លើយតប ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានសម្តែងការកោតសរសើរចំពោះកិច្ច​ខិតខំ​របស់រាជរដ្ឋាភិបាលក្នុង​ការរក្សាបាននូវកំណើនពាណិជ្ជកម្មទ្វេភាគីដ៏ល្អប្រសើរ ទោះបីកន្លង​មក​ប្រទេសទាំងពីរស្ថិតក្នុងកាលៈទេសៈលំបាក ដែលបង្កដោយជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។

ទន្ទឹមនឹងនេះ ​គណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគជប៉ុន ​បានសម្តែងការពេញចិត្ត និងអរគុណជូន​ចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់ពេលវេលាជម្រាបជូន​អំពីកិច្ចសម្រួលដល់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសការបន្តសម្របសម្រួលរវាង​ក្រសួងពាណិជ្ជកម្ម ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងធុរកិច្ច-វិនិយោគិនជប៉ុន សំដៅជំរុញ បន្ថែមនូវការ​វិនិយោគ ព្រមទាំងធ្វើពាណិជ្ជកម្មលើទំនិញ ​និងវិស័យសក្តានុពលដទៃទៀតរបស់កម្ពុជា។

ក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីវឌ្ឍនភាពទូទៅដទៃទៀត​ពាក់ព័ន្ធ​នឹងការរៀបចំច្បាប់គ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស, គោលនយោបាយកាត់បន្ថយឧស្ម័ន​កាបូនរយៈពេលវែង ​និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពល​ដទៃទៀត រួមមាន ការបម្លាស់ប្តូរថាមពលជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        312
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        408

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm