រញ្ជួយដីដ៏ខ្លាំងកម្រិត ៧,២រ៉ិចទ័រ កើតមាន​នៅភាគខាងជើងជប៉ុន តែ​គ្មានការព្រមានពីរលកយក្សស៊ូណាមិ​ទេ

2026/06/26 12:57:22 am        63

រញ្ជួយដីដ៏ខ្លាំងក្លាមួយ បានកើត​មាន​នៅឆ្នេរសមុទ្រភាគខាងជើងរបស់ជប៉ុន នៅ​ថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមិថុនា ឆ្នាំ២០២៦) នេះ ប៉ុន្តែទីភ្នាក់ងារឧតុនិយមរបស់ប្រទេសនេះ បានបញ្ជាក់​ថា គ្មាន​ហានិភ័យ​ពីការ​មាន​រលកយក្សស៊ូណាមិឡើយ​។

ទីភ្នាក់ងារឧតុនិយមរបស់​ជប៉ុននេះ បានឲ្យ​ដឹង​ថា រញ្ជួយដីនេះមានកម្រិត ៧,២រ៉ិចទ័រ ហើយបានកើតឡើងនៅឆ្នេរសមុទ្រភាគខាងកើតនៃខេត្ត​ Iwate ជាការ​ដំឡើង​ពី​កម្រិត​ដំបូង ៦,៩រ៉ិក​ទ័រ។ ទីភ្នាក់ងារនេះបានបន្ថែម​ថា ការ​រញ្ជួយនេះមានជម្រៅប្រហែល ៥០គីឡូម៉ែត្រ។ ទីភ្នាក់ងារស្ទាប​ស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS) ក៏បានរាយការណ៍ផង​ដែរ​ពីកម្រិត ៦,៩រ៉ិចទ័រ។

ការរញ្ជួយនេះបានកើតឡើងនៅក្នុងតំបន់មួយដែលមានការរាយការណ៍ម្តងហើយម្តងទៀត អំពីគ្រោះ​រញ្ជួយដីខ្លាំងៗ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្នុង​នោះ​រួមទាំងការរញ្ជួយដែលបានបង្កឲ្យ​មានការព្រមានអំពីការរញ្ជួយដីដ៏ធំរយៈពេលមួយសប្តាហ៍ កាល​ពី​ខែធ្នូឆ្នាំមុន​ផងដែរ​។

រញ្ជួយដីដែលបានវាយប្រហារតំបន់ភាគឦសានរបស់ជប៉ុន ក្នុងអំឡុងពេលម៉ោងមមាញឹក នាព្រឹកថ្ងៃព្រហស្បតិ៍នេះ​ ក៏បានអង្រួន​ទីក្រុងតូក្យូបន្តិចបន្តួចផងដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់​ លោក​ Minoru Kihara បាន​ឲ្យ​ដឹង​ថា មិនមានរបាយការណ៍ភ្លាមៗឡើយ​ អំពីអ្នករងរបួស ឬការខូចខាត៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        45
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm