សន្ទស្សន៍កម្ដៅ​ទីក្រុងបាងកក ឡើងដល់ ៥១,៩អង្សាសេ ដោយ​បង្កើនហានិភ័យកើត​​សុរិយរោគ

2026/06/26 01:02:34 am        81

នាយកដ្ឋាន​​បរិស្ថាន និងឧតុនិយមរបស់ប្រទេស​ថៃ បានរាយការណ៍ថា សន្ទស្សន៍កម្ដៅទីក្រុងបាងកក បានឡើងដល់កម្រិត «គ្រោះថ្នាក់» ដោយឡើងខ្ពស់​បំផុត​ ៥១,៩អង្សាសេ។

អាជ្ញាធរបានព្រមានប្រជាជន អំពីសីតុណ្ហភាពក្ដៅខ្លាំងដែល​រាងកាយ​ «មានអារម្មណ៍ទទួល​បាន​» ​ និងហានិភ័យ ពាក់​ព័ន្ធ​នឹង​​សុរិយរោគ ដោយណែនាំសាធារណជនឲ្យ​កាត់បន្ថយសកម្មភាពនៅ​ក្រៅផ្ទះ រវាងម៉ោង ១១ព្រឹក និង ៣រសៀល​ (តាម​ពេលវេលាម៉ោងក្នុង​ស្រុក​)។

ជាមួយ​គ្នានេះ រដ្ឋាភិបាលក៏បានកំណត់ផង​ដែរ​នូវ​អត្តសញ្ញាណក្រុមងាយរងគ្រោះចំនួន ៨ ដែលតម្រូវ​ឲ្យមាន​ការត្រួតពិនិត្យជាបន្ទាន់ និងបានបើកដំណើរការ «បន្ទប់គេចពីកម្ដៅទីក្រុងបាងកក» នៅទូទាំងទីក្រុង។

ក្រសួងបានពន្យល់ថា សន្ទស្សន៍កម្ដៅ​ តំណាងឲ្យ​សីតុណ្ហភាពដែល​រាងកាយ​ «មានអារម្មណ៍ទទួល​បាន​» មិន​មែន​សីតុណ្ហភាពទូទៅទេ​។ តួលេខនេះត្រូវបានគណនាដោយការរួម​បញ្ចូល​សីតុណ្ហភាពខ្យល់ ជាមួយនឹងសំណើមដែលទាក់ទង។

សំណើមខ្ពស់ កាត់បន្ថយសមត្ថភាពបញ្ចេញញើស​របស់រាងកាយ ដែលនាំ​ឲ្យមាន​កម្ដៅ​ក្នុង​ខ្លួន​កាន់តែខ្លាំង និងហានិភ័យទាក់​ទង​នឹង​សុរិយរោគ។ របាយការណ៍អាកាសធាតុដែលត្រូវ​បានធ្វើបច្ចុប្បន្នភាព សម្រាប់ថ្ងៃទី២៥ ខែមិថុនា បានបង្ហាញថា ទីក្រុងបាងកកបានចូលទៅក្នុងតំបន់ក្រហមហើយ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm