កម្មករកាត់ដេរ បន្តពាក់ម៉ាសជាប្រចាំ ខណៈតាមរោងចក្រពន្លឿនចាក់ដូសជំរុញ

2022/04/28 07:54:06 pm        732

ភ្នំពេញ៖ កម្មករ-កម្មការិនីកាត់ដេរ ក្នុងរាជធានីភ្នំពេញ លើកឡើងថា ពួកគាត់បន្តប្រើប្រាស់ម៉ាសជាប្រចាំ ដើម្បីការពារជំងឺកូវីដ១៩ ខណៈតាមរោងចក្រពន្លឿនចាក់ដូសជំរុញ។

ស្របពេល ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចាប់អនុវត្តលែងប្រើប្រាស់ម៉ាស​នៅ​តាម​ទីសាធារណៈ ប៉ុន្តែលើកលែងកន្លែងបិទជិតឲ្យបន្តការប្រើប្រាស់ម៉ាសនោះ ថ្ងៃនេះ ខ្ញុំសូមបង្ហាញ​ជូនទស្សនិកជន​ ក្នុងរោងចក្រមួយក្នុងចំណោមរោងចក្រ សហគ្រាស ក្នុងរាជធានីភ្នំពេញ ដែល​ទទួលបានការយល់ដឹងច្រើនអំពីស្ថានភាពជំងឺកូវីដ១៩ បន្តនាំគ្នាអនុវត្តវិធានការការពារ​ក្នុង​កន្លែងធ្វើការ​របស់ខ្លួនដូចសព្វមួយដង។

កម្មករ-កម្មការិនី បានបង្ហាញការគាំទ្រចំពោះការដកកាតព្វកិច្ច ក្នុងនោះពួកគាត់លើកឡើងថា ទោះនៅតាម​សាធារណៈបានដកកាត្វកិច្ចប្រើប្រាស់ម៉ាស ហើយលើកទឹកចិត្តពាក់ម៉ាស​ក្នុងទៅ​កន្លែងបិទជិត កម្មករ-កម្មការិនី តាមរយៈការចុះមកដល់ទីតាំងរោងចក្រ វ៉ាន់ ហឺដា នៅតែនាំគ្នាប្រើប្រាស់​ម៉ាសជាប់ជាប្រចាំ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV News នៅថ្ងៃនេះ កម្មករ-កម្មការិនី លើកឡើងថា ទោះបីមានការ​ដកកាតព្វកិច្ច ឬពុំកំណត់បែបណា ក៏ពួកគាត់ប្រកាន់ខ្ជាប់ការការពារដោយការពាក់ម៉ាស​ក្នុង​កន្លែងធ្វើការ ខណះបណ្តាប្រទេសលើសកលលោកនៅតែរកឃើញការឆ្លងជំងឺកូវីដ១៩។

ទោះបីកាតព្វកិច្ចលែងពាក់ម៉ាសតាមទីសាធារណៈត្រូវបានបញ្ចប់កិពិតមែន​ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅតែអំពាវនាវយ៉ាង​ទទូចដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅទទួល​នូវករ​ចាក់វ៉ាក់សាំងដូសទី៣ ​ឬដូសជំរុញ ជាដូសទី៤ ដើម្បីឲ្យភាពសាំក្នុងសហគមន៍កាន់តែរឹងមាំបន្ថែម​ទៀត​ធានាដល់ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជាឲ្យបន្តទទួលបាន​ប្រសិទ្ធខ្ពស់​ផងដែរ។

គិតមកទល់ពេលនេះ កម្មករ កម្មការិនី ក្នុងវិស័យកាត់ដេរភាគច្រើនបានចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៤ រួចរាល់ ខណះបច្ចុប្បន្ននេះក្រុមគ្រូពេទ្យកងទ័ពនៃកងយោធពលខេមរភូមិន្ទ កំពុង​បន្តបើក​យុទ្ធនាការចាក់វ៉ាក់សាំងជូនកម្មករ នៅតាមបណ្តារាជធានី-ខេត្ត រួមមាន​ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង និងបន្ទាយមានជ័យ៕ អត្ថបទ សេក ឧត្តម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        44
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm