កាកបាទក្រហមកម្ពុជា ផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់​ និងគ្រួរសារអតីតយុទ្ធជននៅខេត្តកំពង់ស្ពឺ

2026/06/26 02:46:34 am        108

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសាខាកាកបាទក្រហម​ និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៧៧គ្រួសារ នៅក្នុងក្រុងច្បារមន ដែលទទួលរងគ្រោះដោយឧបទ្ទវហេតុខ្យល់កន្ត្រាក់ កាលពីពេលកន្លងទៅ និងអតីតយុទ្ធជនដែលងាយរងហានិភ័យចំនួន៥០គ្រួសារ។

ការជួបសំណេះសំណាលបានធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នៅក្នុងជំនួបសំណេះសំណាល ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងការសោកស្តាយ ចំពោះការរងគ្រោះដោយបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។ ក្រោមការគិតគូពីសុខទុក្ខរបស់បងប្អូនដែលរងគ្រោះដោយបាតុភូតធម្មជាតិនេះ សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ តែងណែនាំដល់ក្រុមការងាររបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ឱ្យនាំស្បៀងអាហារសង្គ្រោះបន្ទាន់ទៅចែកជូនដល់ប្អូនដើម្បីសម្រាលដល់ការលំបាកចំពោះមុខហើយជាមួយនោះ ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានផ្ញើការសួរសុខទុក្ខនិងណែនាំដល់អាជ្ញាគ្រប់លំដាប់ថ្នាក់ឱ្យចុះពិនិត្យនិងតាមដានស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូនក្រោយរងផលប៉ះពាល់ផងដែរ និងរួមគ្នាគិត រួមគ្នាដោះស្រាយធ្វើយ៉ាងណាកុំឱ្យបងប្អូនរងគ្រោះដោយដាច់ស្បៀងបន្ថែមទៀត។

នៅក្នុងឱកាសសំណេះសំណាលនោះដែរ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តម​បណ្ឌិត ក៏បានបញ្ជាក់ផងដែរថា ការគិតគូទាន់ពេលវេលាចំពោះបងប្អូនដែលរងគ្រោះ គឺស្តែងបង្ហាញឱ្យឃើញច្បាស់ពីការខ្វល់ខ្វាយរបស់ថ្នាក់ដឹកនាំ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែងតែណែនាំដល់ក្រុមការងារសាខា អនុសាខាតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុកឱ្យចុះជាប់ជាមួយប្រជាពលរដ្ឋ និងដោះស្រាយបន្ទាន់រាល់ពេលពលរដ្ឋជួបការលំបាក និយាយជារួមទីណាមានទុក្ខលំបាក ទីនោះគឺត្រូវមានក្រុមការងារកាកបាទក្រហមកម្ពុជា និងទីណាមានការលំបាក ទីនោះគឺមានក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជាចុះជួយដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ទន្ទឹមនោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពផ្ទាល់ខ្លួន គ្រាដែលរដូវវស្សាបានឈានចូលមកដល់។ភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់និងអាចកើតមានឡើងជាយថាហេតុ ស្របពេលដែលមានការជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ដូច្នេះសូមបងប្អូនធ្វើការទំនាក់ទំនងឱ្យបានពេលវេលាជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឬសមត្ថកិច្ចពាក់ព័ន្ធដែលនៅជិតបំផុតឱ្យជួយអន្តរាគមន៍ក្នុងករណីជួបឧបទ្ទវហេតុគ្រោះធម្មជាតិ.៕ អត្ថបទ​បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        205
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        184
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm