រាជរដ្ឋាភិបាល បង្កើតប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រឹងមាំទ្រទ្រង់ការស្តារ និងជំរុញ​កំណើន​សេដ្ឋកិច្ច

2022/04/28 08:08:28 pm        729

ភ្នំពេញ៖ កម្ពុជាត្រូវតែមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយ ដែលមានប្រសិទ្ធភាព និងចីរភាព ដើម្បីអាចទ្រទ្រង់ ដល់កិច្ចដំណើរការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងអាចកសាងបាននូវភាពធន់ នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈទាំងមូល នៅក្នុងរយៈពេលវែង។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈថ្មី ​នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ នេះថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈថ្មីនេះ មាន​លក្ខណៈជាក្របខណ្ឌ​គតិយុត្ត​គោល សម្រាប់គ្រប់គ្រង​ការ​អនុវត្តថវិកា​ព័ត៌មាន សមិទ្ធកម្ម ​ដែលជាធាតុផ្សំដ៏សំខាន់ ​នៃគណនេយ្យសមិទ្ធកម្ម ក៏ដូចជា​ការងារផ្សេងទៀត ពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ​ ក្នុងយុគសម័យទំនើប។

ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់គោលដ៏មានសារៈសំខាន់នេះ ​កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និង​ប្រទាក់ក្រឡា, មានភាពបត់បែន និងងាយស្រួលក្នុងការអនុវត្ត ស្របតាមបរិការណ៍កម្ពុជាសម្រាប់​រយៈពេលវែងទៅមុខ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់​នេះឡើង ​ដើម្បីប្រមូលធាតុចូល ​និងមតិយោបល់បន្ថែមពីគ្រប់ក្រសួងស្ថាប័ន​ និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ​ដែលជាតួអង្គនៅក្នុងអនុវត្តថវិកា ក្នុងគោលដៅកសាងនូវប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈមួយ ដែលប្រកបដោយប្រសិទ្ធភាព ក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុសាធារណៈ ដើម្បីទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ​កំណើនសេដ្ឋកិច្ច ​និងសមធម៌សង្គម។

ឯកឧត្តម បន្តថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ​គឺជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់​គាំទ្រដល់ការស្តារ ​និងការកសាងភាពធន់របស់កម្ពុជា ​សម្រាប់រយៈពេលវែងទៅមុខ ដែលកិច្ចការ​នេះ​កាន់តែមានទំងន់ និងកាន់តែមានភាពបន្ទាន់ថែមទៀត ​ពិសេស ​ក្នុងបរិការណ៍បច្ចុប្បន្ន ដែល​ពិភពលោកទាំងមូល ក៏ដូចជាកម្ពុជា ​បាននិងកំពុងស្ថិតក្នុង​បរិការណ៍​ក្រោយនៃវិបត្តិជំងឺកូវីដ-១៩ ។

ឯកឧត្តម វង្សី វិស្សុត​ បានលើកឡើងបន្តថា ​សេចក្តីព្រាងច្បាប់នេះ កំណត់អំពីគោលការណ៍​ជា​មូលដ្ឋាន សម្រាប់គ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ​និងការរៀបចំច្បាប់ហិរញ្ញវត្ថុ ជាពិសេស​ជំហាននីមួយៗនៃដំណើរការរៀបចំអនុម័ត អនុវត្ត ​និងការត្រួតពិនិត្យលទ្ធផលថវិកា ព្រមទាំង​ការកំណត់មុខងារ និងការទទួលខុសត្រូវ របស់តួអង្គពាក់ព័ន្ធ ដើម្បីសម្រេចបាននូវភាពជឿទុកចិត្ត​ថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យ​ភាពសមិទ្ធកម្ម សំដៅធានាប្រសិទ្ធភាពនិងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការ​ទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        434
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        425

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm