លោក Trump ប្រាប់លោក Rutte ថា លោកត្រូវបានណាតូ «ធ្វើ​ឲ្យ​ខកចិត្ត» ជុំវិញ​បញ្ហាអ៊ីរ៉ង់

2026/06/26 03:22:52 am        27


ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ប្រធានអង្គាករណាតូ (NATO) លោក Mark Rutte កាលពីថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) ថា លោកត្រូវបានធ្វើ​ឲ្យ​ខកខិត្ត​ដោយ​សមាជិកនៃសម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិកមួយនេះ​ ​ ដែលមិនបានគាំទ្រសង្គ្រាមរបស់លោក ប្រឆាំងនឹងអ៊ីរ៉ង់។

ក្នុងអំឡុងពេលជួបជាមួយលោក Rutte នៅក្នុងការិយាល័យប្រធានា​ធិបតី Oval Office របស់​សេតវិមាន លោក Trump បានលើក​ឡើង​ថា៖ «យើងត្រូវបានធ្វើ​ឲ្យ​ខកចិត្ត។ យើងមិនត្រូវការជំនួយលើរឿងនេះទាល់តែសោះ។ យើងបានកម្ទេច (អ៊ីរ៉ង់) ទាំងស្រុង នៅក្នុងសប្តាហ៍ដំបូង ប៉ុន្តែវាគឺ​ជាការល្អ ប្រសិនបើពួកគេនិយាយថា ចង់ជួយយើង​»។

សម្រាប់​លោក Rutte វិញ លោក​បាននិយាយ​ការពារការបណ្ដាប្រទេសរបស់​អង្គការ​ណាតូ ដោយបញ្ជាក់​ថា មាន «យន្តហោះអាមេរិកចំនួន ៤.០០០-៥.០០០គ្រឿង បានហោះចេញពីមូលដ្ឋាននៅអឺរ៉ុប» អំឡុង​សង្គ្រាមនេះ​។

បន្ទាប់មក ប្រមុខអង្គការ​ណាតូរូបនេះ បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់​កិច្ចប្រជុំថា លោក Trump «ប្តេជ្ញាចិត្តទាំងស្រុង ចំពោះសម្ព័ន្ធមិត្តណាតូ» ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹង «ការពារ» អឺរ៉ុប «ទាំងស្រុង» ក្នុងករណីមានការវាយប្រហារ។

គួរ​បញ្ជាក់ថា ការរិះគន់របស់លោក Trump ចំពោះអង្គការណាតូនេះ កើតឡើងត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ មុនពេលមេដឹកនាំមកពីប្រទេសសមាជិកចំនួន ៣២ គ្រោងនឹងជួប​ជុំគ្នា សម្រាប់កិច្ចប្រជុំកំពូលនៅថ្ងៃទី ៧-៨ ខែកក្កដា នៅរដ្ឋធានីអង់ការ៉ារបស់​ប្រទេសទួរគី៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        39
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        71
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm