រាជរដ្ឋាភិបាលបន្តលើកលែងការយកថ្លៃធ្វើ​អាជ្ញាប័ណ្ណ​បន្តសុពលភាពអាជីវកម្ម​ទេសចរណ៍​ឆ្នាំ២០២២

2022/04/28 08:52:25 pm        803


ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានអំពាវនាវអោយបណ្តាអាជីវកម្មទាំងអស់ក្នុងវិស័យទេសចរណ៍ បន្តទៅធ្វើអាជ្ញាប័ណ្ណទេស​ចរណ៍ ដើម្បីបន្តសុពលភាពអាជីវកម្មខ្លួនក្នុងឆ្នាំ២០២២នេះ ទាំងអស់គ្នា ខណៈការធ្វើអាជ្ញាប័ណ្ណនោះ រាជរដ្ឋាភិបាលបន្តការលើកលែងដោយមិនមានការយកថ្លៃនោះទេ។

បើតាមឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី២៨ខែមេសានេះថា នៅក្នុងអំឡុងពេលនេះ កម្ពុជាជួបជំងឺរាតត្បាតកូវីដ១៩ គឺមានអាជីវកម្មទេសចរណ៍ប្រមាណជាង ៣០០០ទីតាំង ដែលបានបិទបណ្តោះអាសន្ន ហើយគិតចាប់ពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសវិញនៅខែវិច្ឆិកាឆ្នាំ២០២១ រហូតមកដល់​ដំណាច់ខែមីនាឆ្នាំ២០២២នេះ ​គឺមានអាជីវកម្មទេសចរណ៍ប្រមាណជាង ១៧០០អាជីវកម្ម បាន​កំពុង​បើកដំណើរការ ​ហើយនៅសល់អាជីវកម្មទេសចរណ៍ ១ ៤២៩ទីតាំងបន្តរងប៉ះពាល់មិនទាន់​បានបើកដំណើរការវិញ។

ឯកឧត្តម សុង តុងហាប់ បញ្ជាក់ថា នៅក្នុងចំណោមអាជីវកម្មដែល​បានបើកដំណើរវិញនោះ គឺមាន​អាជីវកម្មប្រមាណ ៤០%បានស្នើបន្តសុពលភាពអាជ្ញាប័ណ្ណអាជីវកម្មទេសចរណ៍ឥតគិតថ្លៃសេវា ដែលបញ្ហានេះ ឯកឧត្តម ក៏បានស្នើអាជីវកម្មទេសចរណ៍ផ្សេងៗទៀតត្រូវ​ទៅបន្តសុពលភាព​អាជ្ញាប័ណ្ណ​បន្តអាជីវកម្មទាំងអស់គ្នានេះ។

បើតាមអ្នកគ្រប់គ្រងភោជនីយដ្ឋានខេម៉ា លោកស្រី សុខ ខន្តី ថ្លែងថា សម្រាប់ការធ្វើអាជ្ញាប័ណ្ណបន្ត​សុពលភាពដំណើការអាជីវកម្មទេសចរណ៍ឆ្នាំ២០២២​ គឺ​ភោជនីយដ្ឋាន​លោកស្រី ​បានធ្វើរួចហើយ ហើយ​រាជរដ្ឋាភិបាលមិនយកប្រាក់កម្រៃសេវា និងប្រាក់ពន្ធណានោះទេ។

បើតាមការបញ្ជាក់ពីឯកឧត្តម សុង តុបហាប់ ​បានឱ្យដឹងថា ការមិនយកប្រាក់កម្រៃ​សេវាការធ្វើ​អាជ្ញាប័ណ្ណបន្តសុពលភាពអាជីវកម្មទេសចរណ៍នេះ​ គឺបានធ្វើអោយជាតិ ​បាត់បង់ចំណូល ប្រមាណជាង ៣០០០រៀល ក្នុងមួយឆ្នាំៗ​ដោយសារការរាតត្បាតកូវីដ១៩។

ឯកឧត្តម បន្តថា ​ទោះយ៉ាងណានៅក្នុងឆ្នាំ២០២១កន្លងមក ​រាជរដ្ឋាភិបាលក៏ទទួលបានចំណូល​ជាតិ​ខ្លះៗដែរ ​លើការផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្មទេសចរណ៍ដែល​បានបើកថ្មីបន្ថែមដែល​មាន​ប្រមាណ​ជាង១៥%៕អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm