រុស្ស៊ី-កម្ពុជា បន្តទំនាក់ទំនងដ៏រឹងមាំលើវិស័យអប់រំ វប្បធម៌ កសិកម្ម ថាមពល ការពារជាតិ និងពាណិជ្ជកម្ម​

2026/06/26 03:44:30 pm        272

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា​ លោក​ អាណាតូលី បូរ៉ូវីក បាន​លើកឡើងថា រុស្ស៊ី-កម្ពុជា នៅតែបន្តរក្សាទំនាក់ទំនងដ៏ជិតស្និទ្ធលើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យការពារជាតិ​, ការផ្តល់ជំនួយ និងបច្ចេកទេសអភិរក្សបេតិកភណ្ឌវប្បធម៌ និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចតាមរយៈការដោះដូរពាណិជ្ជកម្ម និងវិនិយោគ លើវិស័យកសិកម្ម និងថាមពល​ ស្របពេល រុស្ស៊ី បានប្រារព្វខួប ៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការ​ទូត​រវាង​កម្ពុជា​និង​រុស្ស៊ីកាលពី​​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០២៦​។

លោក​ អាណាតូលី បូរ៉ូវីក ថ្លែងដូចនេះ ធ្វើឡើងក្នុងសិន្នសិទសារព័ត៌មានរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ស្តីពី លទ្ធផលគោលនយោបាយការបរទេសរុស្ស៊ី នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ នៅស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា​។​ លោកបញ្ជាក់ទៀតថា រុស្ស៊ីបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រីកទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា លើគ្រប់វិស័យ​។ ជាក់ស្តែង រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច​ក្នុងការពិភាក្សាឱ្យបានលម្អិតអំពីការផ្គត់ផ្គង់ ជី រ៉ែ ផលិតផលការពាររុក្ខជាតិ ថ្នាំពេទ្យសត្វ និងវ៉ាក់សាំងការពារសត្វ ជាមួយកម្ពុជា នាពេលខាងមុខ។

 លោកបន្តទៀតថា ការបណ្តុះបណ្តាលធនធានមនុស្ស​តែងតែមានតួនាទីពិសេសក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ​។ ក្នុងរយៈពេលជាង ៧ ទសវត្សរ៍ កន្លងមក ពលរដ្ឋកម្ពុជាមានចំនួនជាង ៨០០០ នាក់ ត្រូវបានបញ្ចប់ការសិក្សា​នៅប្រទេសរុស្ស៊ី ដែលពួកគេបានបន្តរួមចំណែកយ៉ាងសំខាន់​ប្រកបដោយផ្លែផ្កាក្នុងការអភិវឌ្ឍន៍នៅកម្ពុជា។ បច្ចុប្បន្ននេះ មាននិស្សិតកម្ពុជាប្រមាណ ១៦០នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យរុស្ស៊ី និងអាហារូបករណ៍ចំនួន ៦៣ បានផ្តល់ជូនដល់ប្រទេសកម្ពុជាសម្រាប់ឆ្នាំសិក្សាបច្ចុប្បន្ន។

ចំពោះវិស័យការពារជាតិ លោកបញ្ជក់ថា រុស្ស៊ី តែងតែចាត់ទុកកម្ពុជាជាដៃគូរមួយ​ដ៏សំខាន់ក្នុងវិស័យការពារជាតិ តាមរយៈការផ្តល់ការបណ្តុះបណ្តាលដល់នាយទាហានកម្ពុជា ដើម្បីពង្រឹងសមត្ថភាពយោធា ហើយ វិស័យថាមពលវិញ រុស្ស៊ីក៏បានត្រៀមរួចរាល់សម្រាប់ផ្តល់ជូនកម្ពុជាតាមតម្រូវការ​ ប្រសិនបើមានការស្នើសុំពីភាគីកម្ពុជា​។​ 

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ វិញ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រុស្ស៊ីកំពុងតាមដានស្ថានភាព យ៉ាងយកចិត្តទុកដាក់ ដោយរុស្ស៊ីជឿជាក់ថា ការសម្រេចបាននូវ​សន្តិភាពរយៈពេលវែង​នឹងអាស្រ័យទៅលើការស្តារឡើងវិញនូវទំនុកចិត្ត​រវាងភាគីកម្ពុជា និងថៃ។ ជាមួយគ្នានេះ បញ្ហាព្រំដែន គឺមិនប៉ះពាល់ដល់បរិយាកាសវិនិយោគរបស់រុស្ស៊ីនៅកម្ពុជានោះទេ ដោយប្រទេសរុស្ស៊ី បន្តយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាមួយកម្ពុជាក្នុងរយៈពេលវែង​៕អត្ថបទ៖ ធូ វិរៈ



 

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        78
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        72
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm