លោក Putin ព្រមានឆ្លើយតបលឿនដូចផ្លេកបន្ទោរដល់បណ្តាប្រទេស ដែលជ្រៀតជ្រែកកិច្ចការ​របស់​រុស្ស៊ី​ ក្នុងសង្រ្គាម​អ៊ុយក្រែន

2022/04/28 02:11:58 pm        1.3 K

រុស្ស៊ី ៖ លោក​ប្រធានាធិបតី​​រុស្ស៊ី Vladimir Putin ​បានព្រមាន​ថា ​បណ្ដាប្រទេសទាំងឡាយដែល​​​​កំពុងព្យាយាម​​​ជ្រៀតជ្រែក​​​ក្នុង​សង្រ្គាម​អ៊ុយក្រែន​​​ នឹង​​ប្រឈម​ការឆ្លើយតប​លឿនដូចផ្លេកបន្ទោរ។

លោក​ និយាយថា ​​​​ពួកលោក​​មាន​គ្រប់​ឧបករណ៍​ទាំងអស់​ដែល​គ្មាន​​​នរណាម្នាក់​​​មាន​ ពួកលោក​នឹង​​ប្រើ​​​​ឧបករណ៍​ទាំងនោះ​បើ​ចាំបាច់​ ទំនងជា​អ្វីដែល​​​​ត្រូវគេ​មើលឃើញ​​​​ថា ជាការសំដៅដល់​​​មីស៊ីល​​​បាលីស្ទីក ​និង​អាវុធ​នុយក្លេអ៊ែរ​។ ​

សម្ព័ន្ធមិត្ត​អ៊ុយក្រែន​​​​ បាន​បង្កើន​ការ​​ផ្គត់ផ្គង់​អាវុធ​ ខណៈដែលសហរដ្ឋអាមេរិក​​​​កំពុង​ប្ដេជ្ញា​​ធ្វើ​ឲ្យប្រាកដ​ថា ​​អ៊ុយក្រែនត្រូវតែ​​ឈ្នះ​រុស្ស៊ី​។

ក្រុមមន្ត្រី​លោកខាងលិច​​​ បាននិយាយថា ​ប្រទេស​រុស្ស៊ី​​ កំពុង​​ត្រូវ​បាន​រារាំង​​​​ក្នុងកិច្ចខិតខំ​ប្រឹងប្រែង​របស់ខ្លួន​​​ក្នុង​ភាគខាងកើត​​​ប្រទេស​អ៊ុយក្រែន​។

កាលពីសប្ដាហ៍​មុន​​ ប្រទេស​រុស្ស៊ី​បាន​បើក​ការវាយលុក​រុលទៅមុខ​ដ៏​ខ្លាំងក្លា​​ ដើម្បី​​​ក្រសោប​យក​​​តំបន់​ Donbas ​បន្ទាប់ពី​​​​ដក​កង​ទ័ពចេញ​​ពី​តំបន់​នានា​​​​​ជុំវិញ​ ​រដ្ឋធានី​ Kyiv។

វិមានក្រឹមឡាំង និយាយថា​ ​រុស្ស៊ី​​​​​​​​ត្រូវ​បាន​​​បណ្ដាប្រទេស​លោកខាងលិច​បង្ខំ​ឲ្យ​​​ធ្វើ​​​អ្វី​ដែល​​ខ្លួន​មិនចង់​ទាល់តែសោះ​៕​​​


អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        28
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        13
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm