អគ្គលេខាធិការ គ.ល.ក. ប្តេជ្ញាចិត្តរឹតបណ្តឹងមិនឱ្យមាន Online Scams នៅតាមកាស៊ីណូឡើយ

2026/06/26 06:06:17 pm        598

អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ប្តេជ្ញាចិត្តខ្ពស់មិនឱ្យមានស្កែមអនឡាញ (Online Scams) នៅក្នុងកាស៊ីណូ ដោយនឹងបន្តរឹងបណ្តឹងការត្រួតពិនិត្យទីតាំង និងបរិវេណកាស៊ីណូ ដោយមិនអនុញ្ញត្តឱ្យយកទីតាំងកាស៊ីណូប្រព្រឹត្តបទល្មើស ធ្វើសកម្មភាព និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដាច់ខាត។

ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក.) និងអនុប្រធានលេខាធិការ ដ្ឋាន គ.ប.ច.ប. លើកឡើងក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ ក្រោមប្រធានបទ “ការពង្រឹងការគ្រប់គ្រង វិស័យល្បែងពាណិជ្ជកម្មនៅ កម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ថា ខណៈដែលរាជរដ្ឋាភិ បាលកំពុងប្រយុទ្ធប្រឆាំងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាអាទិភាពខ្ពស់ ដោយចាត់វិធានការ បង្ក្រាបយ៉ាងម៉ឺងម៉ាត់បំផុត។ ក្នុងនាមគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) គឺត្រូវរួមគ្នាប្រយុទ្ធប្រឆាំងតាមការ ចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងលុបបំបាត់ Online Scams ឱ្យអស់។

ឯកឧត្តមបណ្ឌិត បន្តថា នៅក្នុងបរិការណ៍នៃការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. នឹង បន្តររឹតបណ្តឹងត្រួតពិនិត្យទីតាំង និងបរិវេណកាស៊ីណូ ដែលបញ្ហានេះគឺមិនអនុញ្ញាត្តឱ្យយកទីតាំងការស៊ីណូ ដើម្បីប្រព្រឹត្តបទល្មើសធ្វើ សកម្មភាព ឬជាប់ពាក់ព័ន្ធនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងករណីរកឃើញជាប់ពាក់ព័ន្ធនិងបទល្មើសនេះ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំនីតិវិធីដកហូតអាជ្ញាប័ណ្ណកាស៊ីណូ ដោយសហការជាមួយអង្គភាព និងស្ថាប័ន ពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំង និងអូសរឹបទ្រព្យសម្បត្តិ ស្របតាមច្បាប់ស្តីពីការប្រឆំាងការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ដោយមិនមានករណីលើកលែង។ ជុំវិញបញ្ហានេះ បន្ទាប់ពីឯកឧត្តមចូលបំពេញការងាររយៈពេល ២ខែមកនេះ គឺបានសហការ ជាមួយបណ្តាប្រតិបត្តិករកាស៊ីណូ និងជាមួយអាជ្ញាធរមានសមត្ថកិច្ច ធ្វើយ៉ាងកុំឱ្យមានស្កែមអនឡាញ ហើយបញ្ហានេះឯកឧត្តមនឹងបន្ត ត្រួតពិនិត្យនៅតាមបណ្តាកាស៊ីណូឡើងវិញ ដោយធានាមិនឱ្យមានស្កែមអនឡាញនៅតាមកាស៊ីណូជាដាច់ខាត។

ឯកឧត្តមបណ្ឌិត យ៉េត វីណែល ថ្លែងឱ្យដឹងថា វិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា គឺផ្តោតសំខាន់ទៅលើអាជីវកម្មកាស៊ីណូ បច្ចុប្បន្នកាស៊ីណូនៅកម្ពុជាដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់មានចំនួន ១៩៥ កាស៊ីណូ ក្នុងនោះដោយស្ថានភាពសេដ្ឋកិច្ច និងការប្រព្រឹត្តខុស ទៅនិងសេចក្តីណែនាំរបស់ គ.ល.ក. ជាដើម ធ្វើឱ្យកាស៊ីណូមួយចំនួនបានផ្អាកការធ្វើអាជីវកម្ម និងមួយចំនួនបានផុតសពលភាព និងព្យូរ ផុតអាជ្ញាប័ណ្ណផងដែរ។ គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ កាស៊ីណូដែលបានផ្អាកដំណើរការអាជីវកម្ម និងពន្យាពេលបើកដំណើរការឡើង វិញមានចំនួន ១៨, ការស៊ីណូដែលត្រូវដកហូតអាជ្ញាប័ណ្ណមានចំនួន ១៩, ការស៊ីណូព្យូរអាជ្ញាប័ណ្ណមានចំនួន៣៣ និងការស៊ីណូដែលផុត និងបញ្ចប់សុពលភាពមានចំនួន៣។ ចំពោះការស៊ីណូដែលកំពុងដំណើរការអាជីវកម្មសរុបមានចំនួន ១២១ ប៉ុណ្ណោះ ហើយការស៊ីណូទាំង អស់នេះនឹងផុតសុពលភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី



 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        169
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm