ប្រមុខណាតូ៖ កិច្ចសន្យាការពារជាតិថ្មីរាប់ពាន់លានដុល្លារ នឹងត្រូវប្រកាសក្នុងកិច្ចប្រជុំកំពូលនៅទួរគី

2026/06/26 07:34:05 pm        85

លោក Mark Rutte ប្រមុខសម្ព័ន្ធយោធាណាតូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ថា កិច្ចសន្យាថ្មីក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារទាក់ទងនឹងវិស័យការពារជាតិនឹងត្រូវប្រកាសនៅក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធមិត្តនៅខែកក្កដាខាងមុខ ក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី។

ក្នុងសុន្ទរកថា នៅឯក្រុមប្រឹក្សាអាត្លង់ទិក លោក Rutte បាននិយាយថា សម្ព័ន្ធយោធាណាតូ សន្យាគាំទ្រអ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូលដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នឹងចូលរួម។ ប្រមុខសម្ព័ន្ធយោធាណាតូ ធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីព្យាយាមបន្ធូរបន្ថយភាពតានតឹងជុំវិញសង្គ្រាមនៅអ៊ីរ៉ង់ និងការគំរាមកំហែងរបស់សហរដ្ឋអាមេរិកក្នុងការដកកងទ័ពនៅអឺរ៉ុបនៅមុនកិច្ចប្រជុំកំពូលមេដឹកនាំអង្គការណាតូដ៏សំខាន់នៅក្នុងខែកក្កដា ក្នុងទីក្រុងអង់ការ៉ា។

ប្រទេសអ៊ីតាលី កាលពីថ្ងៃពុធសប្តាហ៍នេះ បានជំទាស់ទៅនឹងការថ្លែងលើកឡើងរបស់លោក Rutte អគ្គលេខាធិការអង្គការណាតូ ដែលថាយន្តហោះអាមេរិករាប់រយគ្រឿងបានហោះចេញពីមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសអ៊ីតាលីក្នុងការគាំទ្រប្រតិបត្តិការយោធាប្រឆាំងប្រទេសអ៊ីរ៉ង់ ដោយនិយាយថា ទីក្រុងរ៉ូមបានអនុញ្ញាតឱ្យមានតែជើងហោះហើរបច្ចេកទេស និងភស្តុភារ ប៉ុណ្ណោះ។ លោក Rutte បាននិយាយទៅកាន់ទូរទស្សន៍ Fox News ថា លោកបានលើកឡើងពីប្រទេសអ៊ីតាលី ថាជាឧទាហរណ៍នៃការគាំទ្ររបស់អឺរ៉ុបចំពោះសហរដ្ឋអាមេរិក និងបាននិយាយថា យន្តហោះអាមេរិកចំនួន ៥០០គ្រឿងបានហោះចេញពីមូលដ្ឋានអាមេរិកនៅក្នុងប្រទេសអ៊ីតាលី ក្នុងការគាំទ្រ «Epic Fury» ជាឈ្មោះរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់សង្គ្រាមដែលខ្លួនបានចាប់ផ្តើមរួមគ្នាជាមួយអ៊ីស្រាអែល។ លោក Trump ដែលជាអ្នករិះគន់អង្គការ NATO ជាយូរមកហើយ បានហៅសម្ព័ន្ធនេះថាជា «ខ្លាក្រដាស» ធ្វើឲ្យសម្ព័ន្ធមិត្តមួយចំនួនមានកំហឹង ខណៈពួកគេបដិសេធការគាំទ្រសហរដ្ឋអាមេរិកក្នុងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ឬជួយបើកច្រកសមុទ្រ Hormuz ឡើងវិញ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        5
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        53
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm