តេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត

2026/06/26 12:53:43 pm        60

ព្រឹត្តិការណ៍បាល់ទះតេជោលីគ រដូវកាលទី៣ នឹងបញ្ចប់ការប្រកួតសន្សំពិន្ទុ ជុំទី២ រវាងបេក្ខភាពទាំង ៦ក្រុម នាថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមិថុនាចុងសប្ដាហ៍នេះ ដើម្បីកំណត់បេក្ខភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្របពេលអ្នកគាំទ្រចង់ឃើញក្រុមវិសាខា ជួបបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត នៅវគ្គបន្ទាប់។

បច្ចុប្បន្នក្រុមនីមួយៗ នៅសល់ ២ប្រកួតក្នុងដៃ គ្រាដែលក្រសួងមហាផ្ទៃ ទើបរកបាន ១ពិន្ទុ និងក្រុមមិនទាន់មានពិន្ទុរាប់ ស្នងការនគរបាលខេត្តកោះកុង ស្ទើរអស់ឱកាសប្រជែងកៅអីវគ្គបន្ដ ។ ចំណែកបេក្ខភាព ៤ក្រុមទៀត កំពុងមានពិន្ទុប្រដេញគ្នា រួមមានក្រុមកំពូលតារាងវិសាខា មាន ៨ពិន្ទុ, ក្រុមស្នងការនគរបាលខេត្តស្វាយរៀង ឈរលេខ២ មាន ៧ពិន្ទុ, បញ្ជាការដ្ឋានអង្គរក្ស ឈរលេខ៣ មាន ៦ពិន្ទុ និងក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ឈរលេខ៤ មាន ៥ពិន្ទុ។

សម្រាប់កម្មវិធីប្រកួតនៅសល់ រួមមាននៅថ្ងៃទី២៧ ខែមិថុនាស្អែក ក្រុមស្នងការនគរបាលខេត្តកោះកុង ត្រូវជួបក្រុមក្រសួងមហាផ្ទៃ, វិសាខា ជួបស្នងការនគរបាលរាជធានីភ្នំពេញ និងក្រុមស្នងការនគរបាលខេត្តស្វាយរៀង ជួបក្រុមការពារតំណែងជើងឯកបញ្ជាការដ្ឋានអង្គរក្ស ដែលជាគូប្រកួតដ៏ទាក់ទាញជាងគេ ក្នុងចំណោមការប្រកួតសេសសល់។

រីឯការប្រកួតនៅថ្ងៃទី២៨ ខែមិថុនា មាន ៣គូដូចគ្នា រួមមានក្រុមវិសាខា ជួបស្នងការនគរបាលខេត្តកោះកុង, ក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ជួបក្រុមស្នងការនគរបាលខេត្តស្វាយរៀង និងក្រុមក្រសួងមហាផ្ទៃ ជួបក្រុមបញ្ជាការដ្ឋានអង្គរក្ស។ ការប្រកួតនឹងធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិ(អូឡាំពិក)តែមួយគត់ ចាប់ពីម៉ោង ២រសៀលតទៅ។

ទន្ទឹមនឹងការឈានដល់ការប្រកួតសប្ដាហ៍កាត់សេចក្ដីនេះ អ្នកគាំទ្ររំពឹងក្រុមខ្លាំងពីរ ពោលគឺវិសាខា និងបញ្ជាការដ្ឋានអង្គរក្ស នឹងអាចជួបគ្នាជាថ្មី ពិសេសបើបានជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រកាន់តែកក្រើក ដ្បិតពួកគេស្ទើរមិនគួរឲ្យជឿ ក្រោយវិសាខា យកឈ្នះក្រុមជើងឯក ២សម័យបញ្ជាការដ្ឋានអង្គរក្ស ដាច់ ៣-០ ក្នុងជំនួបជុំទី២ កាលពីចុងសប្ដាហ៍មុន។

មានរឿងរ៉ាវមួយចំនួន ដែលក្រុមទាំងពីរ អាចជួបគ្នាម្ដងទៀត ករណីក្រុមទាំងពីរ មានមួយក្រុមឈរលេខ១ និងមួយក្រុមទៀត ឈរលេខ២ ក្រោយបញ្ចប់ជុំទី២ នោះក្រុមទាំងពីរ នឹងបានប៉ះគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ តែបើសិនចប់ជុំទី១ មានក្រុមមួយឈរលេខ១ ហើយក្រុមួយទៀត ឈរលេខ២ ឬលេខ៣ លុះត្រាក្រុមទាំងពីរ អាចយកឈ្នះគូប្រជែងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទើបអាចមានឱកាសជួបគ្នា នៅវគ្គផ្ដាច់ព្រ័ត្រម្ដងទៀត។

យ៉ាងណានេះ គ្រាន់តែជាការសន្និដ្ឋាន និងទស្សនរបស់អ្នកគាំទ្រ ខណៈអ្វីៗត្រូវរង់ចាំអ៊ុតលទ្ធផល ២ប្រកួតចុងក្រោយ ដើម្បីកំណត់ក្រុម Top-4 ដែលត្រូវលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងបន្ដការប្រកួតនាថ្ងៃទី១ ខែកក្កដា មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកម្ចាស់ជើងឯកតេជោលីគ រដូវកាលទី៣ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ៕អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

ជម្រើសជាតិនារីកម្ពុជា ទទួលបានឈាមថ្មី ត្រៀមប្រជែងជើងឯកអាស៊ាន ក្រោយខកខានពីរដូវកាលមុន
2026/06/26 01:11:50 pm        1
Manchester City ព្រមព្រៀងផ្ទេរ Elliot Anderson ពី Nottingham Forest ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប
2026/06/26 01:01:02 pm        1
តេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
2026/06/26 12:53:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Katz ៖ កងទ័ពអ៊ីស្រាអែល នឹងបន្តនៅក្នុងប្រទេសលីបង់ ស៊ីរី និងហ្កាហ្សា «ដោយគ្មានកំណត់ពេលវេលា»

2026/06/26 02:02:32 pm
​ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ខែមិថុនានេះ សមត្ថកិច្ចកម្ពុជា បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាង ៥០០ទីតាំង ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ទីតាំង
2026/06/26 01:39:54 pm
​«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សា​សម្រួច​រចនា​សម្ព័ន្ធ​ការងារ​នៃអង្គភាពចំណុះជៀសវាងការអនុវត្តតួនាទីជាន់គ្នា
2026/06/26 01:28:17 pm
​ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបជាមួយក្រុមហ៊ុនខ្មែរ ពិភាក្សា​លើការនាំ​ផលិតផល​បន្ថែម​ទៅកាន់ទីផ្សារកូរ៉េ
2026/06/26 01:18:52 pm
​ជម្រើសជាតិនារីកម្ពុជា ទទួលបានឈាមថ្មី ត្រៀមប្រជែងជើងឯកអាស៊ាន ក្រោយខកខានពីរដូវកាលមុន
2026/06/26 01:11:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 11:17:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/25 09:04:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/25 08:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am