អ៊ុយក្រែន៖ ទាហានអ៊ុយក្រែន ដែលបានសំងំលាក់ខ្លួន នៅក្នុងរោងចក្រដែកថែប Azovstal ក្នុងទីក្រុង Mariupol បានអំពាវនាវដល់បណ្ដាប្រទេសលោកខាងលិចជួយសង្រ្គោះមនុស្សគ្រប់គ្នាដែលកំពុងជាប់ក្នុងបរិវេណនោះ ខណៈកងកម្លាំងសម្ព័ន្ធមិត្ត បានអំពាវនាវដូចគ្នានេះដែរនៅទីក្រុង Dunkirk ក្នុងប្រតិបត្តិការប្រៀបដូចជាសង្គ្រាមលោកលើកទី២ ដ៏ល្បីល្បាញ។
មេបញ្ជាការកងទ័ពអ៊ុយក្រែន លោក Serhiy Volyna ស្ថិតក្នុងចំណោមកងម៉ារីនអ៊ុយក្រែន ដែលកំពុងការពារទីក្រុងនេះ ពីការវាយលុករបស់រុស្ស៊ី បានជំរុញដល់បណ្ដាមេដឹកនាំលោកខាងលិចជួយរំដោះកងទ័ពក្នុងទីក្រុង Mariupol និងបន្តជួយសង្គ្រោះជនស៊ីវិល និងកងទ័ពរាប់រយនាក់ដែលបានជាប់ក្នុងរោងចក្រដែកថែបនេះ។
លោក Volyna បាននិយាយថា ទាហានអ៊ុយក្រែនជាង ៦០០នាក់ បានរងរបួស និងមានជនស៊ីវិលរាប់រយនាក់រួមទាំងកុមារ កំពុងជាប់ក្នុងរោងចក្រដែកថែប ដែលជាមូលដ្ឋានចុងក្រោយរបស់ក្រុមអ្នកតស៊ូអ៊ុយក្រែន ក្នុងទីក្រុងកំពង់ផែយុទ្ធសាស្ត្រនេះ៕