ប្រធានាធិបតីចិន ស៊ី ជីនពីង បានហៅសម្ដេចតេជោថាជាមិត្តចាស់ ខណៈទំនាក់ទំនងកម្ពុជា-ចិន​មាន​ភាព​រឹងមាំដូចផ្ទាំងសិលា

2026/06/26 02:46:50 pm        102

រដ្ឋធានីប៉េកាំង៖ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និង​ជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានហៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាថា ជាមិត្តចាស់​ដែល​បាន​រួម​ចំណែក​ក្នុង​ការ​កសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យរឹងមាំដល់ពេលបច្ចុប្បន្ននេះ ហើយ​ឯកឧត្តម​បញ្ជាក់​ថា ទំនាក់ទំនងកម្ពុជា-ចិនមានភាពរឹងមាំដូចផ្ទាំងសិលា។

ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និង​ជា​ប្រធានា​ធិបតី​នៃ​សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់បែបនេះ ក្នុងឱកាសជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​គណ​បក្ស​ប្រជាជនក​ម្ពុជា នៅមហាវិមានប្រជាជនចិន នារដ្ឋធានីប៉េកាំង ប្រទេសចិននាថ្ងៃទី២៦ ខែ​មិថុនា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននាឱកាសនេះ។ ឯកឧត្តមប្រធានាធិបតី បានហៅសម្ដេចតេជោថា គឺជាមិត្តចាស់ដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនឱ្យរឹងមាំដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងកម្ពុជា និងចិន គឺមានភាពរឹងមាំដូចផ្ទាំងសិលាដូច្នោះដែរ។

ឯកឧត្តមប្រធានាធិបតីក៏បានរម្លឹកអំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ២០២៥កន្លងទៅ បានជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសគឺការអនុវត្តការកសាងនូវសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។

នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងនូវការអរគុណជាអនេកប្បការ ចំពោះបដិណ្ឋារកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ចំពោះសម្ដេច និងគណៈប្រតិភូ, សម្ដេចតេជោ បានពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ជុំវិញទំនាក់ទំនងកម្ពុជា និងចិន។ សម្ដេចតេជោ បានលើកឡើងថា កម្ពុជា និងចិន គឺជាមិត្តដែកថែប បើទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុមានការប្រែប្រួលបែបណាក្ដី តែមិត្តភាពរវាងកម្ពុជា-ចិន មិនមានការប្រែប្រួលឡើយ។

សម្ដេចតេជោ បានលើកឡើងចំពោះមុខ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ទៀតថា មិត្តភាពកម្ពុជា-ចិន កម្ពុជាចាត់ទុកចិន គឺជាមិត្តចាស់ មិត្តពិតប្រាកដ និងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាគ្នាបន្ថែមទៀតទៅលើការបង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាទាំងក្របខណ្ឌសេដ្ឋកិច្ច ក្របខណ្ឌនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសម្ដេចតេជោ បានស្នើឱ្យចិនបន្តគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបន្តទៀត។ សម្ដេចតេជោ បានលើកឡើងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនៅតួនាទីរបស់ចិន។

ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នា ការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌ ពង្រឹងសន្ដិសុខរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរនូវព័ត៌មានគ្នា និងការផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏ពិភាក្សាគ្នាទៅលើកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌនៃគណបក្សរវាងប្រទេសទាំងពីរ ដែលតាមរយៈដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្ដេចតេជោនាពេលនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន ស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងនៃកិច្ចសន្ទនានយោបាយក្នុងក្របខណ្ឌបក្ស ការបណ្ដុះបណ្ដាលយុវជនរបស់បក្សនៃប្រទេសទាំងពីរឱ្យកាន់តែមានភាពសកម្មបន្ថែមទៀត។

បន្ថែមលើនេះ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក៏បានពិភាក្សាគ្នាទៅលើបញ្ហាអន្តរជាតិមួយចំនួនដែលបានកើតឡើងនាពេលបច្ចុប្បន្ន ដែលស្ថានភាពនៃការប្រែប្រួលដ៏ឆាប់រហ័សនេះតម្រូវឱ្យកម្ពុជា-ចិនពួតដៃគ្នាបន្ថែមទៀតក្នុងការសហការគ្នា និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ៕

អត្ថបទដែលទាក់ទង

អបអរសាទរ! កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១លើពិភពលោកជាប្រទេសមានការគ្រប់គ្រង ប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាពឆ្នាំ២០២៦
2026/06/26 03:42:03 pm        1
ប្រធានាធិបតីចិន ស៊ី ជីនពីង បានហៅសម្ដេចតេជោថាជាមិត្តចាស់ ខណៈទំនាក់ទំនងកម្ពុជា-ចិន​មាន​ភាព​រឹងមាំដូចផ្ទាំងសិលា
2026/06/26 02:46:50 pm        1
ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ខែមិថុនានេះ សមត្ថកិច្ចកម្ពុជា បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាង ៥០០ទីតាំង ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ទីតាំង
2026/06/26 01:39:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកការទូត៖លោក MACRON ទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះភាពជាប់គាំងក្នុងទំនាក់ទំនងបារាំង-រុស្ស៊ី

2026/06/26 04:04:11 pm
​រុស្ស៊ីបដិសេធការដាក់សម្ពាធលើបេឡារុសឲ្យគាំទ្រការពង្រីកជម្លោះអ៊ុយក្រែន ខណៈក្រុងMinskបន្ទោសលោកខាងលិច
2026/06/26 04:01:17 pm
​ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើរុស្ស៊ី បានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសនៅតំបន់គ្រីម៉េ
2026/06/26 03:59:05 pm
​ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនស៊ីវិល ៤.២៣០នាក់ នៅលីបង់ ចាប់តាំងពីថ្ងៃទី ២ ខែ មីនា
2026/06/26 03:56:25 pm
​សហរដ្ឋអាមេរិក និងប្រទេសឈូងសមុទ្របដិសេធលទ្ធភាពនៃការយកពន្ធគយនៅច្រកសមុទ្រហ័រមូស
2026/06/26 03:54:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/24 11:17:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/23 05:36:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/25 09:04:08 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/25 08:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am