ប្រមុខ​អង្គការសហប្រជាជាតិ បានទៅដល់ទីក្រុង Kyiv ខណៈ​អ៊ុយក្រែន​​​ព្រមាន​​ពីស្ថានភាពយ៉ាប់យ៉ឺនខ្លាំង ​ក្នុងពេល​ជាច្រើនសប្ដាហ៍​ខាងមុខ​ទៀត

2022/04/28 02:53:21 pm        854

អ៊ុយក្រែន​​​៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ​ លោក Antonio Guterres ​បានប្រកាស​​ពី​ដំណើរទៅដល់​របស់លោក​នៅក្នុង​ទីក្រុង Kyiv កាលពីថ្ងៃពុធ​ ​ក្រោយជំនួប​ក្នុង​ទីក្រុង Moscow ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin។

លោក​ បាន​សរសេរ​​​លើ​គណនី​បណ្ដាញ​សង្គម Twitter ផ្លូវការ​របស់​លោក​​ ខណៈ​លោកបានទៅដល់ ​​មុនជំនួបពិភាក្សា​​​ជាមួយ​ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថា​​​លោក​បាន​មកដល់​ក្នុង​ប្រទេសអ៊ុយក្រែន​ហើយ​ បន្ទាប់ពី​​​បំពេញទស្សនកិច្ច​​ទៅកាន់​ទីក្រុង​ Moscow។

លោក​ Guterres បានសរសេរ​ថា យើង​នឹងបន្ត​ការងាររបស់​យើង​ដើម្បី​​​ពង្រីក​ការ​គាំទ្រ​​​ផ្នែក​មនុស្សធម៌​ ​និង​ធានា​បាន​នូវ​​​​ការ​ជម្លៀស​ជនស៊ីវិលចេញពី​​តំបន់​ជម្លោះ​នានា ​ប្រកបដោយសុវត្ថិភាព ​ ។ មិនយូរទៀតទេ ​សង្គ្រាម​នឹង​បញ្ចប់ ​ វា​ល្អ​សម្រាប់​​​អនាគត​អ៊ុយក្រែន​ រុស្ស៊ី និងពិភពលោក​ទាំងមូល​។

ក្នុងជំនួប​​​នៅទីក្រុង Moscow កាលពីថ្ងៃអង្គារ​----​​លោក Guterres បាន​​អំពាវនាវ​ជាថ្មី​ម្ដងទៀត​​​ដល់​ទាំងភាគី ​រុស្ស៊ី ទាំងអ៊ុយក្រែន ​​​​ឲ្យ​ធ្វើការរួមគ្នា​​ដើម្បី​​បង្កើត​ច្រក​របៀង​​​​មនុស្សធម៌​ប្រកបដោយ​​សុវត្ថិភាព ​និង​ប្រសិទ្ធភាព​​​ ក្នុង​ប្រទេស​អ៊ុយក្រែន ហែកហួរ​ដោយ​សង្គ្រាម ។

ជាការឆ្លើយតប ​ លោក​​ Putin បានប្រាប់លោកថា ​លោក​​ Putin ផ្ទាល់​​​​​​​សង្ឃឹម​ថា ​ការចរចា​អាច​​បញ្ចប់​ជម្លោះ ដែល​​​​​បាន​មើលឃើញ​ទាហាន​​រុស្ស៊ី​ វាយ​លុកចូល​​​ប្រទេស​អ៊ុយក្រែន​ កាលពីថ្ងៃទី២៤​ខែកុម្ភៈ កន្លងទៅនេះ៕ ​


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        173
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        213
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm