អ្នកការទូតជាន់ខ្ពស់អាមេរិក៖ ការលក់អាវុធឲ្យ​កោះ​តៃវ៉ាន់ មិនអាស្រ័យលើប្រទេសចិនទេ

2026/06/27 12:16:30 am        58

អ្នកការទូតជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ច​ការ​តំបន់​អាស៊ីបូព៌ា បាននិយាយកាលពីថ្ងៃ​ព្រហស្បតិ៍ (ទី២៥ ខែមិថុនា ឆ្នាំ២០២៦) ថា ការជូនដំណឹង អំពីការលក់អាវុធដែលកំពុងរង់ចាំការសម្រេច ទៅកាន់សភា សម្រាប់កោះ​តៃវ៉ាន់ មិនអាស្រ័យលើការពិភាក្សាជាមួយប្រទេសចិនទេ ទោះបីជាមានការលើកឡើងពីប្រធានាធិបតី លោក Donald Trump ក៏ដោយ។

លោក Trump បានបង្កើត​ឲ្យមាន​ការភាន់ច្រឡំម្តងហើយម្តងទៀត អំពីកញ្ចប់លក់​អាវុធតម្លៃ ១៤ពាន់លានដុល្លារទៅ​ឲ្យ​កោះ​តៃវ៉ាន់ ដែលមានបំណងលើក​កម្ពស់​ការការពារ​របស់កោះនេះ ប្រឆាំងនឹងវិធាន​យោធារបស់ចិន ដោយបាននិយាយកាលពីខែឧសភាថា លោកបានពិភាក្សាអំពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំចិន លោក Xi Jinping។

នៅពេលត្រូវបាន​សួរអំឡុងសវនាការអនុគណៈកម្មាធិការកិច្ចការបរទេសរបស់សភា ដើម្បីបញ្ជាក់ថា ការសម្រេចចិត្ត អំពី​ថា តើត្រូវជំរុញការលក់អាវុធនេះដែរ ឬអត់នោះ មិនអាស្រ័យលើការចរចាជាមួយទីក្រុងប៉េកាំងទេ ជំនួយការ​រដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការតំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Michael DeSombre បាននិយាយថា នោះគឺ​ជារឿង​ «ត្រឹម​ត្រូវ»។

លោក DeSombre ដែលត្រូវបានតែងតាំងសម្រាប់តំណែងនេះ ដោយលោក Trump បានបន្ថែមថា ការធានាចំនួន ៦ នៅតែដឹកនាំគោលនយោបាយរបស់សហរដ្ឋអាមេរិក។ តែយ៉ាង​ណាក្ដី លោក DeSombre មិនបានផ្តល់ពេលវេលា សម្រាប់ការសម្រេចចិត្ត លើកញ្ចប់លក់​អាវុធនេះ​ទេ ជាអ្វីដែលលោកបាននិយាយថា នៅតែស្ថិតក្រោមការពិនិត្យដោយលោក Trump៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        11
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        59
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm